សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៧ រវាង ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
April 25, 2017    អ្នកទស្សនា :

  ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅសាលប្រជុំរបស់ទីស្តីការក្រសួងមហាផ្ទៃ 
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជា  គណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៧ រវាង ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សមាសភាពគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងសន្តិសុខសាធារណៈឡាវ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៧ រួមមាន ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុមកែវ ស៊ីឡាវង្ស រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ  ឯកឧត្តម ប្រសិទ្ធ ស៊ីយ៉ាសិទ្ធ ឯកអគ្គរដ្ឋទូតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំមួយចំនួនទៀត។ ក្នុងកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៧ នេះ សម្តេចមានក្តីសោមនស្សរីករាយជាខ្លាំង ចំពោះគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងសន្តិសុខសាធារណៈឡាវ និង ឯកអគ្គរដ្ឋទូតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយពេល ក៏ដូចជាកិច្ចខំប្រឹងប្រែងសហប្រតិបត្តិការផ្នែកសន្តិសុខសាធារណៈរវាងកម្ពុជា-ឡាវ ដើម្បីពង្រឹងសន្តិសុខជាតិ និង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ