លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០១៩
July 18, 2019    អ្នកទស្សនា :

     នាព្រឹ​កថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំអាគា​ W នៃទីស្តីការក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានរៀប​ចំកិច្ចប្រជុំបូក​សរុប​លទ្ធផល​ការងារ ប្រចាំឆាមាសទី១ ឆ្នាំ២០១៩ ​និងលើកទិសដៅបន្ត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក លីវ សុផាណារិទ្ធិ ប្រធានលេខាធិការដ្ឋាន នៃគ.ប.ផ.ក។

      ​​សូមបញ្ជាក់ថាក្នុងឆមាសទី១ ឆ្នាំ២០១៩ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបាន​សម្រេច​​​ការងារជាច្រើនដែលក្នុងនោះរួមមាន៖ ការចុះអនុវត្តនីតិវិធីបង្ក្រាបផលិតផលក្លែងក្លាយ ផលិតផល​ខុស​ច្បាប់  ផលិត​ផល​អន់គុណភាព ផលិតផលហួសសុពលភាពប្រើប្រាស់   ផលិតផលិតមិនត្រឹមត្រួវតាម​ស្តង់ដា​បច្ចេក​ទេស​ដែលជា​ផលិត​ផលប៉ះពាល់សុខភាព និងអាយុជីវិត ប្រជាពលរដ្ឋ​ ចំនួន១៦ករណី និងក្នុងឆមាសទី១ ឆ្នាំ២០១៩ នេះ គ.ប.ផ.ក បានធ្វើពីធីកំទេចផលិតផលប៉ះពាល់សុខភាព​​ចំនួន ១លើក៕ គឹមអាន

ប្រភព៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ