សម្តេចក្រឡាហោម ស ខេង នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះមន្រ្តីណាដែលផ្តល់ នូវឯកសាររដ្ឋបាលកម្ពុជាមិនត្រឹមត្រូវ
July 17, 2019    អ្នកទស្សនា :

      សម្តេច​ក្រឡា​ហោម​ ស​ ខេង​ ​ ​អះ​អាង​ថា​ ចាប់​ពី​ពេល​នេះ​តទៅនឹង​គ្មាន​ការ​លើក​លែង​ចំពោះ​ម​ន្រ្តី​ណា​ដែល​​ផ្តល់នូវ​ឯកសារ​សញ្ជាតិ​កម្ពុជា​មិន​ត្រឹម​ត្រូវ​ដល់​ជន​បរទេស​នោះ​ឡើយ ​ខណៈ​រហូត​មក​ដល់​ពេល​នេះការ​​ដក​ហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិនប្រ​ក្រតី ​ដែលកា​ន់​កាប់​ដោយ​ជន​បរទេស​បាន​ចំនួន​ ៣៧,៤៤១​ច្បាប់​ និង​បណ្ដេញ​ទៅ​ប្រទេស​គេ​វិញ​ជិត​ពីរ​ម៉ឺន​នាក់​ហើយ​នោះ។​

​      នៅ​ក្នុង​កម្ម​វិធី​ប្រជុំ​ផ្សព្វ​ផ្សាយ​លទ្ធ​ផល​ការងារ​ ដក​ហូត​ឯកសារ​រដ្ឋបាលក​ម្ពុជាមិ​នប្រ​ក្រតី​ដែលជនបរទេស​កាន់​កាប់​ប្រើប្រាស់ ​និង​ការ​ទទួល​ពាក្យ​សុំ​ប្រកាស​ទទួល​ស្គាល់​ជា​ជន​បរទេស​អន្តោ​ប្រវេសន្ត ​និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្រ្តៃយ៍​នា​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែ​កក្កដា​ ឆ្នាំ​២០១៩ ​នៅ​ក្រសួង​មហា​ផ្ទៃ ​សម្តេច​ក្រឡា​ហោម​ ស ខេង​ បាន​លើក​ឡើង​ថា ​ចាប់​ពីពេល​នេះ​តទៅ​ត្រូវ​តែ​លុប​បំបាត់​ចំពោះ​ការ​ផ្តល់​នូវ​ឯកសារ ​ឬ​អត្ត​សញ្ញាណដល់​ជន​បរទេស​ដោយ​គ្មាន​អនុក្រឹត្យ ​ឬរា​ជ​ក្រឹត្យ។ សម្តេចបាន​គូសបញ្ជាក់​ថា​ «​កន្លង​មកមា​ន​ករណី​នេះ​ច្រើន​ណាស់ចំពោះ​ការផ្តល់នូវ​ឯកសារ​គ្មានរាជ​ក្រឹត្យ​ត្រឹម​ត្រូវ​ដល់​ជន​បរទេស ​ហើយ​ក្នុង​នាម​ជា​មន្រ្តី​អនុវត្តន៍​ច្បាប់​ត្រូវ​ បញ្ឈប់​ដាច់​ខាត់​បើ​ពុំដូ​ច្នេះទេ​នឹងត្រូវ​ទទួល​ទោស​ទៅ​តាម​ច្បាប់​»។ សម្ដេចក្រឡាហោម បានណែនាំដល់មន្រ្តីពាក់ព័ន្ធទាំងអស់​ត្រូវអនុវត្ត​ច្បាប់ត្រូវមានវិធានការចំពោះមន្រ្តីដែលមិនបានបំពេញតាមតួនាទីរបស់ខ្លួន ក្នុងករណីបំពានច្បាប់ពាក់ព័ន្ធនឹង​ការគ្រប់គ្រងជនអន្តោប្រវេសន្តនេះ។

        យោង​តាម​ឯកសារ​របស់​អគ្គនាយក​ដ្ឋានអ​ន្តោរ​ប្រវេសន្ត​បាន​ឲ្យដឹ​ង​ថា រ​ហូតម​ក​ដល់​ពេល​នេះ​អាជ្ញាធរ​បាន​ដក​​​ហូត​ឯក​សារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​កាន់​កាប់ ​និង​ប្រើ​ប្រាស់​ដោយ​ជន​បរទេស​គឺ​មាន​ចំនួន​៣៧​,៤៤១​ច្បា​ប់​ ក្នុង​ចំនួន​២០,០៩៣​គ្រួសារ ​មនុស្ស​រួម​ចំនួន​៦៩,៨៧១​នាក់៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ