ឯកឧត្តម ប៊ុន ហុន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត០២រូប និងនាយករដ្ឋបាលសាលាខេត្ត
July 15, 2019    អ្នកទស្សនា :

      ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្ត និងនាយករដ្ឋបាលសាលាខេត្ត នៅព្រឹកថ្ងៃច័ន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ។
       ពិធីនេះផងដែរ មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឯកឧត្តម អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុងស្រុក ព្រមទាំងលោកមេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ប្រមាណជាចំនួន៣៧០នាក់។ 
        បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តម វ៉ា ថន អភិបាលខេត្ត រួចមក លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តដែលទើបបានតែងតាំងថ្មីបានឡើងប្តេជ្ញាចិត្តក្នុងអង្គពិធីថា ក្រោយបានការតែង តាំងហើយ លោកនឹងខិតខំធ្វើការងារបំរើការងារទាំងក្នុងរដ្ឋបាលខេត្តនិងប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀតផងដែរ។

        ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញនិងផ្តាំផ្ញើដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវបន្ត យកចិត្តទុកដាក់ខិតខំធ្វើការទប់ស្កាត់ និងចុះបង្រ្កាប់បទល្មើសគ្រឿងញៀន ដែលបច្ចប្បន្ននេះកំពុងតែមានការព្រួយបារម្មណ៏ ព្រោះវារីករាលដាលស្ទើគ្រប់ទីកន្លែង។ ដោយអនុវត្តតាមគោលកាណ៏របស់សម្តេច ក្រឡាហោម ស ខេង គឺត្រូវកម្ចាត់គ្រឿងញៀនឲអស់ក្នុងឆ្នាំ២០១៩នេះ ហើយបានគ្រើនរម្លឹកដល់កងកម្លាំងសម្ថកិច្ច កុំមានការពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាខ្នង់បង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន
        ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់ថ្នាក់នាំខេត្តទាំងអស់ត្រូវមានការសាមគ្គីផ្ទៃក្នុងល្អ ពង្រឹងការងារឲ្យមានប្រសិទ្ធភាពនិងដើម្បីបំរើប្រជាពលរដ្ឋឲ្យបានល្អគឺត្រូវពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋឲ្យបានល្អឲ្យពួកគាត់រស់នៅបានសុខសុវត្តិភាពនៅតាមមូលដ្ឋាន។

       សូមជម្រាបថា ត្រូវបានប្រកាសតែតាំង អភិបាលរង នៃគណៈអភិបាលខេត្ត ចំនួន០២រួប និងនាយករដ្ឋបាលសាលាខេត្ត ៖
១-លោក ទុយ ប៊ុនសេរីរ័ត្នមុនី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ  ២-លោកស្រី ខាំ សុភាព ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ ជំនួសលោកស្រី ប៊ន សុភី ដែលត្រូវទទួលភារកិច្ចថ្មីនៅទីស្តីការក្រសួង
៣-លោក ម៉ែន វណ្ណា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជានាយករដ្ឋបាលសាលាខេត្តក្រចេះ ៕ រម្យ

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ