logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយប្រគល់ជូនដល់បងប្អូនជនភៀសសឹក ចំនួន៤៩៦គ្រួសារ
116
14-November-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តបន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ប្រគល់ជូនដល់បងប្អូនជនភៀសសឹក ចំនួន៤៩៦គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅទីសុវត្ថិភាព នៅវត្តចានស៊ី ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ 


ជំនួសមុខប្រជាពលរដ្ឋជនភៀសសឹក ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។


ឯកឧត្ដមបន្តថា ក្រោយពីយោធាសៀមបានបេីកការបាញ់ប្រហារពីមកលេីដែនអធិបតេយ្យរបស់កម្ពុជាកាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ បណ្ដាលឱ្យពលរដ្ឋស្លូតត្រង់ម្នាក់បានពលីជីវិត និង៣នាក់បានរងរបួស កំពុងសម្រាកព្យាបាលនៅរាជធានីភ្នំពេញ។ ជាក់ស្តែងបងប្អូនប្រជាពលរដ្ឋភៀសសឹកមកពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានភៀសខ្លួនមកកាន់ទីសុវត្ថិភាព ដែលអាជ្ញាធរបានរៀបចំជូន។ 


សូមបញ្ជាក់ផងដែរថា គិតត្រឹមល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនជនភៀសសឹកដែលមកពីតំបន់ប្រឈមតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេសភូមិព្រៃចាន់ មានចំនួន៤៩៦គ្រួសារ មនុស្សរាយ ១ ៦៨៦នាក់ /ស្រី ៨៨១នាក់ ក្នុងនោះកុមារ ៣៧៦នាក់ និងជនពិការ១០នាក់៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ