logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម អ៊ូច ភា អញ្ជើញចុះពិនិត្យ និងសំណេះសំណាលជាមួយបងប្អូនជនភៀសសឹក មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ
97
14-November-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

បន្ទាយមានជ័យ៖ នៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារអចិន្ត្រៃយ៍ ដើម្បីសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាព ជម្រកស្នាក់នៅបណ្តោះអាសន្ន ការដឹកជញ្ជូន ការដោះស្រាយសេវាសាធារណៈសុខាភិបាល និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋភៀសសឹក អមដំណើរដោយ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យ និងសំណេះសំណាលជាមួយបងប្អូនជនភៀសសឹក មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ មកតាំងទីសុវត្ថិភាព នៅវត្តចាន់ស៊ី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ 


នាឱកាសនោះឯកឧត្តម អ៊ូច ភា ក៏បានថ្លែងអំណរគុណឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់នៅជាមួយនឹងប្រជាពលរដ្ឋគ្រប់កាលៈ ទេសៈ។


ជាមួយគ្នានោះ ឯកឧត្តម ក៏បានជំរុញទៅដល់អាជ្ញាធរខេត្ត ស្រុក ក៏ដូចជាក្រុមការងារ ដែលទទួលបងប្អូនជនភៀសសឹក សំដៅធ្វើយ៉ាងណាការពារសន្តិសុខសុវត្ថិភាពជូនពួកគាត់ឱ្យបានល្អទាំងយប់ទាំងថ្ងៃ។ ត្រូវរៀបចំឱ្យទីតាំងឱ្យបានស្អាតត្រឹមត្រូវ បាញ់ថ្នាក់សម្លាប់មូស នៅបរិវេណជុំវិញ។ ឯកឧត្តម ក៏បានណែនាំទៅដល់បងប្អូនជនភៀសសឹក ត្រូវឱ្យមានអនាម័យក្នុងការរស់នៅ ដោយត្រូវប្រកាន់ភ្ជាប់ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ 


សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១៥:៥០នាទី កម្លាំងទាហានថៃបានប្រើកាំភ្លើង បាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ក្នុងដែនអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យ ប្រជាពលរដ្ឋខ្មែរស្លាប់ចំនួន១នាក់ និងរងរបួស៣នាក់៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ