ក្រសួងមហាផ្ទៃ ស្នើឲ្យអភិបាល រាជធានី-ខេត្ត ជំរុញរដ្ឋបាល ឃុំ-សង្កាត់ ចូលរួមអនុវត្តវិធានការឆ្លើយតបទៅនឹងគ្រោះអាសន្ន ពាក់ព័ន្ធនឹងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ
July 03, 2020
សេចក្តីជូនដំណឹង

      ក្រសួងមហាផ្ទៃ បានស្នើឲ្យ អភិបាល នៃគណៈអភិបាល រាជធានី-ខេត្ត ជួយជំរុញដល់រដ្ឋបាល ឃុំ-សង្កាត់ ចូលរួមអនុវត្តវិធានការឆ្លើយតបទៅនឹងគ្រោះអាសន្ន ពាក់ព័ន្ធនឹងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ឲ្យមានប្រសិទ្ធភាព។

      ក្នុងសេចក្ដីជម្រាបជូនរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ បាននិងកំពុងអនុវត្ត តាមយន្ដការការងារដោយមានការចូលរួមពីរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាល ឃុំ-សង្កាត់។

      ដើម្បីធានានិរន្ដរភាពក្នុងការទទួលអត្ថប្រយោជន៍របស់អ្នកទទួលផលនៅក្នុងស្ថានភាពលំបាក ឬគ្រោះអាសន្ន ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃ ស្នើឲ្យអភិបាល នៃគណៈអភិបាល រាជធានី-ខេត្ត ជួយជំរុញដល់រដ្ឋបាល ឃុំ-សង្កាត់ ចូលរួមអនុវត្តវិធានការឆ្លើយតបទៅនឹងគ្រោះអាសន្ន ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ រួមមានដូចខាងក្រោម ៖

១-បង្កើនកិច្ចសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការផ្សព្វផ្សាយ អំពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំឲ្យមានប្រសិទ្ធភាព។

២-អនុវត្តការងារពិនិត្យ និងប្រមូលទិន្នន័យស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំជាការងារអាទិភាព ដើម្បីផ្ទៀងផ្ទាត់លើគុណវុឌ្ឍដែលត្រូវទទួលផល និងជំរុញការចុះឈ្មោះទៅកម្មវិធី ឲ្យបានគ្របដណ្ដប់ជាអតិបរមា។

ទន្ទឹមនេះ សូមរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវជួយតាមដាន និងណែនាំដល់រដ្ឋ បាល ឃុំ-សង្កាត់ ក្នុងការអនុវត្តកិច្ចការនេះ ឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ