https://www.interior.gov.kh/report/detail/988
ថ្ងៃសុក្រ ២ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ រវាងក្រុមការងារ និងប្រជាពលរដ្ឋដោយបានចុះពិនិត្យមើលទីតាំងដីជាក់ស្តែង និងស្វែងរកដំណោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដោយបងប្អូនប្រជាពលរដ្ឋ បានផ្តល់ទំនុកចិត្ត និងកិច្ចសហការ ដើម្បីស្វែងរកដំណោះស្រាយរួម ឈានដល់ការបញ្ចប់វិវាទ៕
ប្រភពព័ត៌មានៈ រដ្ឋបាលខេត្តកោះកុង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។