សម្តេចក្រឡាហោម ស ខេង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពការបូមទឹកដាក់ស្រែជូនប្រជាពលរដ្ឋដែលរងគ្រោះដោយភាពរាំងស្ងួត ក្នុងខេត្តបាត់ដំបង
June 29, 2018 អ្នកទស្សនា :

នៅរសៀលថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពការបូមទឹកដាក់ស្រែជូនប្រជាពលរដ្ឋដែលរងគ្រោះដោយភាពរាំងស្ងួត នៅក្នុងឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងារចុះជួយក្រុង ស្រុកក្នុងខេត្តបាត់ដំបង ឯកឧត្តម ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ប្រាធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធ័រស្រុក ព្រមទាំងបងប្អូនប្រជាកសិករ បានចូលរួមយ៉ាងច្រើនកុះករ ។ សូមបញ្ជាក់ថាកន្លងមកអាជ្ញាធរខេត្ត និងអាជ្ញាធរស្រុក បានយកចិត្តទុកដាក់ ព្រមទាំងបានចុះអន្តរាគមន៍ដោះស្រាយក្នុងការនាំទឹកពីប្រភពផ្សេងៗមកជួយសង្គ្រោះស្រូវជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់នេះផងដែរ ។ ជាក់ស្តែង កាលពីកន្លងមក ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងា និងមន្ត្រីជំនាញ ចុះពិនិត្យ និងកាយប្រឡាយសម្រាប់នាំទឹកពីអាងកំពីងពួយ និងអន្តរាគមនាំទឹកពីស្ទឹងបវេល ដើម្បីមកជួយសង្គ្រោះស្រូវនៅក្នុងស្រុកថ្មគោលនេះផងដែរ ។ ក្នុងពិធីនេះផងដែរ សម្តេចក្រឡាហោម ក៏បានជំរុញឲ្យអាជ្ញាធរ ខេត្ត ស្រុក ព្រមទាំងមន្ទីរជំនាញ សហការគ្នាពិនិត្យលទ្ធភាពដើម្បីបូមទឹកជួយសង្រ្គោះស្រូវរបស់ប្រជាពលរដ្ឋដែលរងការប៉ះពាល់បន្ថែមទៀត ។ បើតាមរបាយការណ៍ របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ផលប៉ះពាល់ទូទាំងស្រុកថ្មគោលមានចំនួន៩,១២៤ហិចតា និងបានជួយសង្គ្រោះបានចំនួន ២,៨២៧ ដោយគិតត្រឹមថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញ ដោយឡែកនៅសេសសល់អាជ្ញាធរ និងមន្ទីរជំនាញ នឹងសហការគ្នាជួយសង្គ្រោះបន្តថែមទៀត ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ