អភិបាលខេត្តតាកែវ ឣញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សារលើនីតិវិធី និងយន្តការដើម្បីអនុវត្តការងារប្រមូលដី និងការស្នើសុំជីកប្រឡាយលើកទំនប់ព័ទ្ធជុំវិញសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
October 19, 2021 អ្នកទស្សនា :

តាកែវ៖ ព្រឹកថ្ងៃអង្គារទី១៩ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្ដម ឣ៊ូច ភា ឣភិបាល នៃគណ:ឣភិបាល ខេត្តតាកែវ បានឣញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិភាក្សា លើនីតិវិធីនិងយន្តការដើម្បីអនុវត្តការងារប្រមូលដីនិងការស្នើសុំជីកប្រឡាយលើកទំនប់ព័ទ្ធជុំវិញសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី តាមប្រព័ន្ធ video Zoom Meetingដែលរៀបចំទ្បើងនៅសាល ប្រជុំ អគាររដ្ឋបាលខេត្តតាកែវ។

ក្នុងកិច្ចប្រជុំខាងនេះដែរ ក៏មានការអញ្ជើញចូល រួម ពីសំណាក់ លោកឧត្តម សេនីយ៍ទោ សុខ សំណាង ស្នងការនគរខេត្តតាកែវ លោក ម៉ឹង វុធី ឣភិបាលរងខេត្ត លោកប្រធាន អនុ ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាល អភិបាលរងស្រុក លោក លោកស្រី អាជ្ញាធរ ភូមិឃុំមួយចំនួនផងដែរ។

កិច្ចប្រជុំក្រោម​អធិបតីភាព​ឯកឧត្តម បេង ហុងសុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅដ្ឋាន និងជាប្រធានក្រុមការងារគាំទ្រដល់ការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ