ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញស្វាគមន៍ និងទទួលនូវសម្ភារៈវេជ្ជៈសាស្ត្រប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ពីនាវាចម្បាំងរបស់កង ទ័ពជើងទឹកអូស្ត្រាលី HMAS Anac
October 19, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃចន្ទទី១៨ ខែតុលា ឆ្នាំ២០២១ លោក គង់ វិតាណៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្ររាម បានអញ្ជើញស្វាគមន៍ និងទទួលនូវសម្ភារៈវេជ្ជៈសាស្ត្រប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ពីនាវាចម្បាំងរបស់កង ទ័ពជើង ទឹកអូស្ត្រាលី HMAS Anac តំណាងដោយឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ដែលប្រគល់ជូនក្នុងពេលតែមួយ ជូនរដ្ឋបាលខេត្តព្រះសីហនុ មូលដ្ឋានសមុទ្ររាម យោធភូមិភាគទី៤ និងយោធភូមិភាគទី៥។

ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថ្លែងអំណគុណដល់កម្ពុជា ដែលបានធ្វើឱ្យសកម្មភាព Indo-Pacific Endeavour ទទួលបានជោគជ័យ និងការគាំទ្រកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងការដោះស្រាយជំងឺកូវីដ-១៩។

ឯកឧត្តមបានបន្តរថា ដំណើរទស្សនកិច្ចនេះ ពង្រឹងដល់ការប្ដេជ្ញាចិត្តរបស់ប្រទេសអូស្ត្រាលីក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសកម្ពុជា រួមមានការស្ដារសេដ្ឋកិច្ច និងសុខាភិបាលឡើងវិញពីជំងឺកូវីដ-១៩ និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។ ហើយទស្សនកិច្ចនេះកើតឡើងក្នុងសប្តាហ៍នៃខួបអនុស្សាវរីយ៍លើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលបានត្រួសត្រាយផ្លូវបញ្ចប់ជម្លោះជាច្រើនទសវត្សនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះនាំមកអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជា ដែលមានកងទ័ពអូស្ត្រាលីជាវីរបុរស និងស្ត្រីជាច្រើនរូបបានចូលរួមបំពេញការងារប្រកបដោយកិត្តិយស។ ក្នុងអំឡុងទស្សនកិច្ចរបស់នាវាកងទ័ព ជើងទឹកអូស្រ្តាលី នាវិកក៏រៀបចំធ្វើសិក្ខាសាលាតាមប្រព័ន្ធអនឡាញមួយស្ដីពីស្ត្រីសន្តិភាព និងសន្តិសុខ ជាមួយអ្នក តំណាងខាងកងយុទ្ធពលខេមរៈភូមិន្ទផងដែរ ដែលជាមូលដ្ឋានសម្រាប់ការគាំទ្រគោលនយោបាយ និងហិរញ្ញវត្ថុរបស់អូស្ត្រាលី ចំពោះដំណើរការជោគជ័យ ក្នុងវេទិកាស្តីពីស្ត្រី សន្តិភាព និងសន្តិសុខនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលក្រសួងកិច្ចការនារីរបស់ប្រទេសកម្ពុជាបានរៀបចំធ្វើកាល ពីសប្តាហ៍មុន។

លោក គង់ វិតាណ: អភិបាលរងខេត្ត បានមាន ប្រសាសន៍ថា ក្នុងនាមឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងកងទ័ពជើងទឹកអូស្ត្រាលីទាំងអស់ដែលបាននាំយកអំណោយសម្ភារៈ វេជ្ជសាស្ត្រប្រឆាំងជំងឺកូវីដ-១៩ មកឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ដែលបង្ហាញពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា អូស្ត្រាលី និងជា ផ្នែកមួយនៃសកម្មភាពកិច្ចសហប្រតិបត្តិការជើងទឹកដ៏សំខាន់របស់ប្រទេសអូស្ត្រាលីនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឆ្នាំ ២០២១ សូមឱ្យចំណងសាមគ្គីភាពនេះកាន់តែមានភាពស្អិតរមួតបន្ថែមទៀត រវាងប្រទេសទាំងពីរ ប្រជាជននៃប្រទេសទាំងពីរ។

សូមជម្រាបជូនផងដែរថា នាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលី ១គ្រឿងនេះ ឈ្មោះ HMAS ANZAC (FFH 150) បណ្តោយប្រវែង ១១៨ ម៉ែត្រ ទទឹង ១៤,៨ម៉ែត្រ ទម្ងន់ផ្ទុក ៣,៨១០ តោន មាននាវឹកចំនួន ១៥៨នាក់ ដឹកនាំដោយលោកឧត្តមនាវីត្រី Mal Wise មេបញ្ជាការ នាវាឥណ្ឌូ-ប៉ាសុីហ្វិក នៃកងទ័ពជើងទឹកអូស្ត្រាលី ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៨- ២០ ខែតុលា ឆ្នាំ២០២១។ ចំពោះសម្ភារៈ បរិក្ខារវេជ្ជសាស្ត្រចំនួន ១កេសធំ រួមមាន៖ ស្រោមដៃ (non-sterile) ចំនួន៦០ប្រអប់, ស្រោមដៃ (sterile) ចំនួន ១៧ ប្រអប់ ,បង់រុំរបួស ចំនួន ១៧០ ប្រអប់, ថាសពេទ្យចំនួន ១០ថាស ,ម៉ាសចំនួន ១៦៥ ប្រអប់៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ