អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីស្បៀងអាហារពិភពលោក ក្រោមប្រធានបទ «សកម្មភាពយើង គឺជាអនាគតយើង» ប្រារព្ធធ្វើនៅភូមិត្រពាំងប្រស្រែលិច ឃុំគោកគង់លិច ស្រុកកញ្ចៀច
October 18, 2021 អ្នកទស្សនា :

ថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម​ ជា​ សុមេធី​ ប្រធានក្រុម​ បានអញ្ជេីញចូលរួមជាអធិបតីជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអង់តូញូ ចាវុន(Antonio Schiavone) តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា និងលោកស្រី ក្លែ កូណាន់ (Claire Conan) នាយកប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក ក្រោមប្រធានបទ “សកម្មភាពយើង គឺជាអនាគតយើង: ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំអោយជីវិតយើងកាន់តែប្រសើរ” ដែលពិធីនេះប្រារព្វនៅភូមិត្រពាំងប្រស្រែលិច ឃុំគោកគង់លិច ស្រុកកញ្ចៀច ខេត្តព្រៃវែង។

ក្នុងពិធីនេះ ក៏មានការចូលរួមជាកិត្តិយសពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ជាមួយភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម​ អភិបាល​ខេត្ត​ បានជម្រាបជូនអង្គពិធីអំពីស្ថានភាពដំណើរការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មនៅខេត្តព្រៃវែង ដែលមានសក្តានុពលក្នុងការវិនិយោគ ដើម្បីបង្កើនផលិតភាពផលិតកម្មល្អ និងអាហារូបត្ថម្ភល្អ បរិស្ថានល្អ ដែលនាំអោយជីវិតយើងកាន់តែប្រសើរសមស្រប តាមប្រធានបទនៃទិវានាថ្ងៃនេះ។

នាព្រឹកថ្ងៃដដែល ឯកឧត្ដម​ អភិបាល​ខេត្ត​ និងគណៈប្រតិភូទាំងអស់ ក៍បានបន្តដំណើរ អញ្ជើញចូលរួម “ ពិធីសម្ភោធដាក់អោយប្រេីប្រាស់ឃ្លាំង លានហាល និងម៉ាសុីនសម្រិតសម្រាំងគ្រាប់ពូជស្រូវ “ នៅសហគមន៍កសិកម្មបាភ្នំមានជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែងផងដែរ។

ជាថ្មីម្តងទៀត ឯកឧត្ដម​ អភិបាល​ខេត្ត​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអង់តូញូ ចាវុន(Antonio Schiavone) តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា និងលោកស្រី ក្លែ កូណាន់ (Claire Conan) នាយកប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការចៃការ (JICA) ជាពិសេស វត្តមានរបស់ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងទិវានេះ និងសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ដៃគូពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នារៀបចំទិវានេះឡើងប្រកបដោយអត្ថន័យ និងផ្លែផ្កាគួរជាទីមោទន។

ជាទីបញ្ចប់ ឯកឧត្តម​ អភិបាល​ខេត្ត​ សូមជូនពរ ឯកឧត្តម វេង សាខុន លោកអង់តូញូ ចាវុន(Antonio Schiavone) និងលោកស្រី ក្លែ កូណាន់ (Claire Conan) និងថ្នាក់ដឹកនាំអង្គការចៃការ (JICA) ប្រជាពលរដ្ឋទាំងអស់ ព្រមទាំងសហការី សូមជួបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវមួយនេះ៕

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ