អាជ្ញាធរ​ខេត្តកំពង់ចាម អញ្ជេីញចូលរួមប្រគល់ផ្ទះថ្មី​ ១ខ្នង​ ជូន​ស្រ្តីមេម៉ាយទីទ័លក្រ មានកូនប្រុសស្រី ៦នាក់ និងចៅស្រី​ ១នាក់​ ក្នុងបន្ទុក ស្ថិតនៅភូមិដីលើ ឃុំ​ពាមកោះស្នា ស្រុកស្ទឹងត្រង់
October 18, 2021 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ​ ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទកម្ពុជាខេត្តកំពង់ចាម និងឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម បានអញ្ជេីញចុះប្រគល់ផ្ទះថ្មី​ ១ខ្នង​ ជូន​ ស្រ្តីមេម៉ាយទ័លលំបាកឈ្មោះ សន វី អាយុ​ ៣៦ឆ្នាំ​ មានកូនប្រុសស្រី ៦នាក់ និងចៅស្រី​ ១នាក់​ ក្នុងបន្ទុក ស្ថិតនៅភូមិដីលើ ឃុំ​ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

គួររំលឹកថា កាលពីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ លំនៅដ្ឋានស្ត្រីរូបនេះ ដែលធ្វើពីឈើ ប្រក់សង្កសី ១ខ្នង ទំហំ 5ម×៧ម ត្រូវអគ្គីភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី។ ភ្លាមៗនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់តំណាងចុះផ្តល់ជំនួយសង្រ្គោះបន្ទាន់ ដល់គ្រួសាររងគ្រោះ។ ជាមួយនោះ ឯកឧត្តម ហ៊ុន ណេង ក៏បានអញ្ជើញ ចុះពិនិត្យស្ថានភាពរងគ្រោះដល់ទីតាំងដោយផ្ទាល់ ហើយបានសម្រេចផ្តល់ជូន ផ្ទះថ្មី ១ខ្នង ជូនស្ត្រីរូបនេះ ដើម្បីបានស្នាក់នៅសមរម្យ។

ក្នុងឱកាសនោះ​ ឯកឧត្តម ហ៊ុន ណេង បានពាំនាំប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ជូនចំពោះលោកយាយ លោកតា ប្រជាពលរដ្ឋទាំងអស់ ទាំងអស់​ និងបានអំពាវនាវ សូមយកចិត្តទុកដាក់គិតគូរថែទាំសុខភាពឱ្យបានល្អ រស់នៅត្រូវមានអនាម័យស្អាត សម្រាន្តក្នុងមុង និង ពិសារទឹកឆ្អិនដាំពុះជានិច្ច​ ហេីយជាពិសេស ត្រូវបន្តរៀនរស់ជាមួយជម្ងឺកូវីដ-១៩ ដោយអនុវត្ត​តាមវិធានសុខាភិបាល "៣ការពារ​ ៣កុំ និង ២ចូលរួម " ឱ្យបានខ្ជាប់ខ្ជួន​ ដេីម្បីជៀសផុតពីពីការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវ នេះ ព្រមទាំង សូមជូនពរដល់ក្មួយស្រីម្ចាស់ផ្ទះ​ និងលោកយាយ លោកតាទាំងអស់​ សូមមានសុខភាពរឹងមាំ អាយុយឺនយូរ ហើយបន្តរស់នៅ ក្រោមម្លប់នៃសុខសន្តិភាព និង ការអភិវឌ្ឍន៍។

សូមបញ្ជាក់ថា​ ផ្ទះ​ ១ខ្នង ថ្មីនេះ​ ចំណាយថវិកា ៨.៦៥០ដុល្លារ (ប្រាំបីពាន់ប្រាំមួយរយហាសិបដុល្លារអាមេរិក) សង់ពីឈេីខ្ពស់ផុតពីដី​ ២ម៉ែត្រ​,​ មានទំហំ ៥ម x ៧ម, ដំបូលប្រក់ស័ង្កសីភ្លីធំ, ជញ្ជាំងស្មាបត,​ រនាបឬស្សី, មានបង្អួច ៣, ជណ្តេីរធ្វើពីឈើ, មានប្រព័ន្ធអគ្គិសនី ប្រេីប្រាស់ថាមពលព្រះអាទិត្យ​ (Solar) អាចប្រេីទូរទស្សន៍១​ កង្ហារ​ ១​ និងអំពូល៥ និង មានផ្ទះបាយជាប់ខាងក្រោយផ្ទះ​។

ជាមួយគ្នានេះ ដេីម្បីជួយសម្រាលដល់ជីវភាព រស់នៅ​, សាខាកាកបាទក្រហមកម្ពុជា បានផ្តល់ជូនអំណោយមនុស្សធម៌ ជាសម្ភារ គ្រឿងឧបភោគបរិភោគ សម្រាប់សង្កត់ផ្ទះ រួមមាន ៖ អង្ករ ៥០kg, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប, ទឹកស៊ីអ៊ីវ ១២ដប, ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា)​ ២កញ្ចប់, អាវយឺត ១៦,​ សម្ភារផ្ទះបាយ​ និងសម្ភារប្រេីប្រាស់ក្នុងផ្ទះ ចំនួន​ ២៧មុខ ព្រមទាំងថវិកា ២០០.០០០រៀល។ បន្ថែមពីនេះ ឯកឧត្តម ហ៊ុន ណេង បានឧបត្ថម្ភបន្ថែមចំនួន ២លានរៀល។

ចំពោះ លោកយាយ​ លោកតា​ ចំនួន​ ២០នាក់​ ដែលអញ្ជេីញចូលរួម ក្នុងពីធីប្រគល់-ទទួលផ្ទះថ្មីនេះ​ ក្នុងម្នាក់ៗទទួលបាន​ ៖ អង្ករ ២៥kg, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០កំប៉ុង, ឃីត (មុង​ ភួយ​ សារុង​ ក្រមា​ អាយឺត)​ ១កញ្ចប់,​ អាវយឺត ៤, ម៉ាស់ ៥បន្ទះ និងថវិកា ២០.០០០រៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ