លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលា ស្តីពីអនាម័យ សុវត្ថិភាពចំណីអាហារ ការគ្រប់គ្រងសំណល់រឹង រាវ និងផ្សព្វផ្សាយច្បាប់ស្តីពីទេសចរណ៍
June 26, 2018 អ្នកទស្សនា :

ថ្ងៃអង្គារ ១៤ កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងសិក្ខាសាលា ស្តីពីអនាម័យ សុវត្ថិភាពចំណីអាហារ ការគ្រប់គ្រងសំណល់រឹងរាវ និងផ្សព្វផ្សាយច្បាប់ស្តីពីទេសចរណ៍ ដែលរៀបចំដោយមន្ទីរទេសចរណ៍ខេត្តកោះកុង។ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា វិស័យទេសចរណ៍ ជាវិស័យដ៏សំខាន់ សម្រាប់ចូលរួម ក្នុងការអភិឌ្ឍន៍ប្រទេសជាតិ តាមរយៈការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាមួយគ្នានេះដែរ ការផ្តល់សុវត្ថិភាពចំណីអាហារ រសជាតិ ជាការទាក់ទាញភ្ញៀវដែលមិនអាចខ្វះបាន ព្រមជាមួយតម្លៃផងដែរ សូមបងប្អូនទាំងអស់មេត្តាជួយថែរក្សាអនាម័យបរិស្ថាន ការគ្រប់គ្រងសំណល់ ស្របតាមច្បាប់ ស្តីពីទេសចរណ៍។ ជាមួយគ្នានេះដែរ សូមជម្រាបជូនបងប្អូនទាំងអស់ថា នៅខែធ្នូ ខាងមុខខេត្តកោះកុងយើងទទួលធ្វើម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រ ដើម្បីត្រៀមចូលរួមអបអរសាទរ និងចូលរួមទាំងអស់គ្នា និងរងចាំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលមកកំសាន្ត ក្នុងទឹកដីខេត្តរបស់យើង៕ #កោះកុង #រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ