ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋខ្វះខាតចំនួន៤០គ្រួសារ នៅស្រុកចិត្របុរី
October 15, 2021 អ្នកទស្សនា :

រសៀលថ្ងៃព្រហស្បតិ៍ទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងព្រះវិមលរតនៈ ទេព ហត្ថា ព្រះមេគណខេត្ត អញ្ជើញនាំយកអំណោយចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន៤០គ្រួសារ ដែលរស់នៅក្នុងឃុំសំបុក ស្រុកចិត្របុរី ដែលអំណោយទាំងនោះបានមកពីការចូលរួមផ្តួចផ្តើមរបស់ព្រះឥន្ទ្រាភិបាល ង៉ែត សារីន ព្រះអនុគណស្រុក និងជាព្រះចៅអធិការវត្តព្រះនាគវ័ន្ត ហៅវត្តសំបុក រួមនិងព្រះសង្ឃ និងសប្បុរសជន ដែលមានដូចជាសម្ភារៈ ស្បៀង និងថវិកាមួយចំនួន។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ដោយបានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋជាជនចាស់ជរា ខ្វះខាតនាពេលនេះ ដោយសារតែវិបតិ្តជំងឺកូវីដ-១៩ បើទោះបីជាមិនបានជាប់ឈ្មោះជាអ្នកខ្វះខាតទៅតាមប្រភេទ១ឬ២ក៏ដោយ ក៏រាជរដ្ឋាភិបាល និងអាជ្ញាធរឃុំ ស្រុក ខេត្តគ្រប់លំដាប់ថ្នាក់ នៅតែគិតគូយកចិត្តទុកដាក់ពីសុខទុក្ខជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនទុកចោលបងប្អូនឲ្យរស់នៅឯការ និងខ្វះខាតស្បៀងអាហារនោះទេ។

ឯកឧត្តមក៏បានជម្រុញដល់អាជ្ញាធរឃុំនិងស្រុក ត្រូវឧស្សាហ៍ចុះពិនិត្យតាមដានតាមភូមិឲ្យបានញឹកញាប់ ដើម្បីស្រង់ស្ថិតិ និងក្តាបព័ត៌មានឲ្យបានច្បាស់អំពីអ្នករងគ្រោះ និងងាយរងគ្រោះពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីរាយការណ៍ជូនអាជ្ញាធរខេត្តដើម្បីដោះស្រាជូនឲ្យចំគោលដៅ និងទាន់ពេលវេលា ហើយក៏សូមជម្រុញលើកទឹកចិត្តឲ្យបងប្អូនដែលមានឪពុកម្តាយចាស់ជរា សូមនាំយកគាត់ទៅពិគ្រោះជាមួយគ្រួពេទ្យជំនាញ ដើម្បីទទួលបានវ៉ាសាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នា និងសូមឲ្យបងប្អូនបន្តរស់នៅឲ្យមានការប្រុងប្រយត្ន័ប្រកបដោយវិធានការការពារអនាម័យឲ្យបានខ្ជាប់ខ្ជួនជាប់ជាប្រចាំ។

ក្នុងនោះដែរ បន្ថែមពីអំណោយ និងសម្ភារៈផ្តល់ជូននាពេលនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភនូវថវិកាបន្ថែម ចំនួន ៥ ម៉ឺនរៀលក្នុងម្នាក់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ