អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំងសហការី សម្រាប់ជួយសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
October 15, 2021 អ្នកទស្សនា :

នារសៀលថ្ងៃព្រហស្បតិ៍ទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងសហការី ដែលបានចូលរួមបរិច្ចាគថវិកាចំនួនជាង ៣២លានរៀល សម្រាប់ជួយសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងសហការី ដែលបាននាំយកថវិកាឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ក្នុងកាសាងសង់អគារតេជោ ព្យាបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការព្យាបាលជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ព្រោះជំងឺកូវីដ-១៩ មិនដឹងពេលណាត្រូវបានបញ្ចប់នោះទេ គឺមានតែការសាងសង់អគារសម្រាប់ព្យាបាលតែប៉ុណ្ណោះសម្រាប់ធានានិរន្តរភាពការព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងរបស់យើង។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងនាមសម្តេចតេជោ និងក្នុងនាមរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមថ្លែងអំណរគុណឯកឧត្តមទាំងពីរ និងបងប្អូនសប្បុរសជនដែលបានចូលរួមជាមួយរដ្ឋបាលខេត្តសាងសង់អគារតេជោ សម្រាប់ព្យាបាលជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋនាពេលនេះ។ កន្លងមករដ្ឋបាលខេត្ត បានធ្វើការជួសជុលអគារព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត អាចដាក់អ្នកជំងឺបានជាង ៤០នាក់ប៉ុណ្ណោះ មិនអាចឆ្លើយតបតាមតម្រូវការនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងខេត្តបានទេ។ ជាមួយគ្នានេះរដ្ឋបាលខេត្ត បានជួលអគារសម្រាប់ព្យបាលជំងឺកូវីដ-១៩ រហូតមកដល់បច្ចុប្បន្ននេះនៅសល់ចំនួន៤ទីតាំងទៀតកំពុងដំណើរការព្យាបាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា អគារតេជោព្យាបាលជំងឺកូវីដ-១៩ សាងសង់នៅ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានទទឹង៣៣ម៉ែត្រ បណ្តោយ៩០ម៉ែត្រ អាចដាក់គ្រែបាន ៣៥៦គ្រែ (គ្រែមួយជាន់) ជាអគារលំហរ មានសួនច្បារខាងមុខ និងកន្លែងហាត់ប្រាណផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ