រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយ វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ នៅចុងឆ្នាំ២០២១
October 15, 2021 អ្នកទស្សនា :

រសៀលថ្ងៃព្រហស្បតិ៍ទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ នៅចុងឆ្នាំ២០២១ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព សមាគមន៍ទេសចរណ៍ សមាគមន៍សណ្ឋាគារ និងភោជនីយដ្ឋាន សមាគមន៍ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន អ្នកគ្រប់គ្រងសណ្ឋាគារ និងអ្នកគ្រប់គ្រងភោជនីយដ្ឋានក្នុងខេត្តព្រះសីហនុ។

វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា ( SOP) តាមបែបកន្លងថ្មី សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍មានដូចជា៖ ១.គោលការណ៍ណែនាំសម្រាប់ភ្ញៀវ ២.គោលការណ៍ណែនាំសម្រាប់បុគ្គលិក ៣.ការសម្លាប់មេរោគ ៤.ការគ្រប់គ្រងភោជនីយដ្ឋាន ៥.សេវាកម្មដឹកជញ្ជូន ៦.ការកំណត់រចនាសម្ព័ន្ធ និងការរៀបចំភោជនីយដ្ឋាន។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីផ្សព្វផ្សាយ ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្រង់ដារអប្បរមា (SOP) តាមបែបកន្លងថ្មី ដូច្នេះម្ចាស់អាជីវកម្ម ត្រូវខិតខំស្វែងយល់ពីបទបង្ហាញវិធានសុវត្ថិភាពស្តង់ដារ (SOP) ថ្វីត្បិតតែជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុមានការធូរស្រាលប្រសើរឡើង ដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការនានា ដូចជាវិធានសុខាភិបាល និងវិធានការ ៣.ការពារ និង ៣.កុំ និងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ល។

ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលបានខិតខំស្វែងរកវ៉ាក់សាំង និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមានក្រុមគ្រូពេទ្យខេត្ត ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និងក្រុមគ្រូពេទ្យយោធាចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយឡែកខេត្តព្រះសីហនុ ប្រជាពលរដ្ឋចាក់វ៉ាក់សាំងបានចំនួនជាង ២៩ម៉ឺននាក់ ស្មើនឹង ៩២,៧១ភាគរយ ហើយយើងនៅបន្តចាកវ៉ាក់សាំងដូសទីមួយជូនប្រជាពលរដ្ឋនៅសាលាបឋមសិក្សា អនុវិទ្យាល័យតេជោសែន កម្មករ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តអត់ចង់បិទ អត់ចង់ផ្អាកអាជីវកម្មបងប្អូននោះទេ បងប្អូនត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តវិធានសុវត្ថិភាព (S0P)ឱ្យបានត្រឹមត្រូវ ដើម្បីបើកទេសចរណ៍ និងសេដ្ឋកិច្ចសង្គមឡើងវិញ។ យើងត្រូវរួមគ្នារស់នៅតាមបែបកន្លងថ្មី ជាមួយកូវីដ-១៩ ដើម្បីបើកទេសចរណ៍ផ្ទៃក្នុង និងទេសចរណ៍បរទេសឡើងវិញនៅពេលខាងមុខ ក៏ដូចជាបង្កើនមុខរបររបស់បងប្អូន ដូច្នេះត្រូវមានការចូលរួមពីបងប្អូនផងដែរទើបទទួលបានជោគជ័យ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបានអំពាវនាវដល់មន្ត្រីរាជការ ម្ចាស់អាជីវកម្មទាំងអស់ ត្រូវជួយផ្សព្វផ្សាយដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ព្រោះការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ វាអាចជួយការពារអាយុជីវិតរបស់យើងទាំងអស់គ្នាពីការស្លាប់ ហើយរាល់អាជីវកម្មដែលមានការប្រមូលផ្តុំ អ្នកគ្រប់គ្រងទីតាំងនីមួយៗត្រូវត្រួតពិនិត្យបុគ្គលិករបស់ខ្លួន និងជម្រុញឱ្យទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស ដើម្បីធានាការមិនឆ្លងដល់ភ្ញៀវទេសចរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ