ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញចូលរួមពិធីចាប់ឆ្នោតប្រគល់ដីឡូត៍ ជូនប្រជាពលរដ្ឋ ប្រភេទទី៣ ដែលរងផលប៉ះពាល់ដោយគម្រោងវិនិយោគអភិវឌ្ឍន៍របស់ឯកជនមួយ
October 15, 2021 អ្នកទស្សនា :

ថ្ងៃព្រហស្បតិ៍ទី១៤ ខែតុលា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីចាប់ឆ្នោតប្រគល់ដីឡូត៍ ជូនប្រជាពលរដ្ឋប្រភេទទី៣ ដែលរងផលប៉ះពាល់ដោយគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន ដែលការចាប់ឆ្នោតនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ ប្រជាពលរដ្ឋប្រភេទទី៣ គឺជាប្រជាពលរដ្ឋស្នើសុំសំណងគោលនយោបាយបន្ថែម មានសរុបចំនួន ៨៣១គ្រួសារ ហើយត្រូវបានរាជរដ្ឋាភិបាលដោះស្រាយគោលនយោបាយជូនក្នុងមួយគ្រួសារ ដីចម្ការទំហំ ១ហិកតា។

ការចាប់ឆ្នោតយកដីឡូត៍នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ របស់ប្រជាពលរដ្ឋប្រភេទទី៣នេះ គឺជាការចាប់ឆ្នោតរបស់ប្រជាពលរដ្ឋប្រភេទទី៣ នៃឃុំភ្ញីមាស និងឃុំកោះស្តេច ដែលមានចំនួន ៣៦០គ្រួសារ។ ក្នុងចំណោមប្រជាពលរដ្ឋទាំង៣៦០គ្រួសារនេះ មកចាប់ឆ្នោតយកដីឡូត៍ បានចំនួន ៣២៧គ្រួសារ និងនៅសល់ចំនួន ៣៣គ្រួសារ មិនទាន់បានមកចាប់ឆ្នោត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា ការចាប់ឆ្នោតយកដីឡូត៍សម្រាប់ប្រជាពលរដ្ឋប្រភេទទី៣ នៃឃុំតានូន នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨:៣០នាទីព្រឹក នៅទីតាំងដីឡូត៍ ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ