ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារខេត្តចូលរួមកម្មវិធីផ្សព្វផ្សាយស្ដីពី“ក្រមសីលធម៌មន្ត្រី នៅមណ្ឌលចត្តាឡីស័ក និងសេវាគាំទ្រ” តាមប្រព័ន្ធអនឡាញ
October 15, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត ឯកឧត្តម ស៊្រន សំឬទ្ធី អភិបាលរងខេត្ត កំពង់ឆ្នាំងបានដឹកនាំលោក លោកស្រីមន្ទីរពាក់ព័ន្ធ ដែលជាក្រុមការងាររបស់ខេត្ត ចូលរួមប្រជុំជាមួយអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្រោមកិច្ចសហការជាមួយក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល រៀបចំកម្មវិធីផ្សព្វផ្សាយស្ដីពី“ក្រមសីលធម៌មន្ត្រីនៅមណ្ឌលចត្តាឡីស័ក និងសេវាគាំទ្រ” តាមប្រព័ន្ធអនឡាញ Zoom ។

កិច្ចប្រជុំនាពេលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ដោយមានមានការចូលរួមពីតំណាង ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច ក្រុមជំនួយកិច្ចការសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្រុមការងារនៃអង្គការយូនីសេហ្វ អ្នកជំនាញពីអង្គការTPO ព្រមទាំងសមាសភាពពាក់ព័ន្ធ ពីបណ្តាខេត្តគោលដៅ (សម្រាប់ក្រុមទី៣) មានចំនួន២ខេត្តគឺ ខេត្តព្រះសីហនុ ខេត្តកណ្ដាល និងរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមសរុបប្រមាណជិត ២០០នាក់។

ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណង៖

១.ស្វែងយល់បន្ថែមស្ថានភាពនៃអំពើរត់ពន្ធ កេងប្រវ័ញ្ច និងជួញដូរមនុស្ស ក្នុងដំណាក់កាលកូវីដ-១៩។

២.ពិនិត្យដើម្បីអនុវត្តឯកសារទាំងបី សម្រាប់មន្រ្តីនៅមណ្ឌល និងអ្នកពាក់ព័ន្ធ ព្រម ទាំងអ្នកដែលកំពុងធ្វើចត្តាឡីស័ក។

៣.ស្វែងយល់ពីការគាំទ្រផ្លូវចិត្តដល់អ្នកធ្វើចត្តាឡីស័ក ជាពិសេស អ្នកដែល រងគ្រោះដោយអំពើជួញដូរមនុស្ស។

៤.ស្វែងយល់ និងអនុវត្ត ការកំណត់អត្តសញ្ញាណបឋមជនដែលសង្ស័យ ថារងគ្រោះ ដោយអំពើជួញដូរមនុស្ស និងការផ្ដល់សេវាសមស្រប៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ