(ខេត្តកំពង់ចាម)៖ វគ្គបណ្តុះបណ្តាលស្ដីពី បែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញ​ចូលតែមួយរាជធានី​ ខេត្ត​
June 26, 2018 អ្នកទស្សនា :

ការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញ​ចូលតែមួយ រាជធានី​ ខេត្ត​ បានបណ្តុះបណ្តាលដល់ខេត្តគោលដៅចំនួន៩

នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ​ មានវគ្គបណ្តុះបណ្តាលស្ដីពីបែបបទ និងនីតិវិធី នៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញ​ចូលតែមួយ រាជធានី​ ខេត្ត​ រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២៦ដល់២៨ ខែមិថុនានេះ​ មានការចូលរួមពីសិក្ខាកាមខេត្តគោលដៅចំនួន៩មានខេត្ត៖​ កំពង់ចាម​ ត្បូងឃ្មុំ​ ក្រចេះ​ ព្រៃវែង​ ស្ទឹងត្រែង​ រតនៈគិរី​ មណ្ឌលគិរី​ កំពង់ធំ​ និងស្វាយរៀង​ ដើម្បីភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង​ រវាងអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ​ ជាមួយអង្គការតម្លាភាពកម្ពុជា​ ដើម្បីឲ្យថ្នាក់ក្រោមជាតិផ្តល់សេវាសាធារណៈជូនពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តម​ ងី​ ចន្រ្ទ័ផល​ លេខាធិការក្រសួងមហាផ្ទៃ​ និងជាអនុប្រធានក្រុមប្រឹក្សាស្តារ​និងអភិវឌ្ឍន៍វិស័យកសិកម្ម​និងជនបទ​ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានលើកឡើងថាប្រទេសកម្ពុជាមានការរីកចម្រើនកាន់តែជឿលឿន​និងមានការវិវត្តន៍នូវបច្ចេកទេសកាន់ល្អប្រសើរតាមសម័យកាលបច្ចប្បន្ននេះ​ ហើយកនុងគោលការណ៍ក្រសួងមហាផ្ទៃក្នុងឆ្នាំ២០១៨នេះ​ នឹងធ្វើបម្រើសេវាការយល់ដឹង​ ផ្តល់ព័ត៍មានច្បាស់លាស់​ត្រឹមត្រូវ​ តាមប្រពន្ធ៍អ៊ឺនធឺណេតជូនបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការទទួលបានព័ត៍មានរប់រដ្ឋបាលសាធារណៈតាមមូលដ្ឋាន។ ឯកឧត្តមរដ្ឋលេខាធិការ​ បានបញ្ជាក់ទៀតថា​ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ​ ​ហ៊ុន​ សែន​ បានធ្វើការកែទម្រង់គោលនយោបាលដើម្បីជាជម្រើសមួយដ៍ល្អប្រសើរស្របពេលប្រទេសជាតិកំពុងទទួលបានផលចំណេញពីសន្តិភាព​ និងសេ្ថរភាព​ ដែលបានខិតខំកសាង​ និងការពារបាន​ ហើយក្នុងការផ្តល់សេវាសាធារណៈសព្វថ្ងៃត្រូវធ្វើការកំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅថែមទៀត​ ដើម្បីប្រែក្លាយខ្លួនឲ្យទៅជាអ្នកផ្តល់សេវាដ៍មានប្រសិទិ្ធភាព​ និងជាដៃគូអភិវឌ្ឍន៍អាចជឿទុកចិត្តបានសំដៅ​ បម្រើប្រជាពលរដ្ឋឲ្យកានតែប្រសើរឡើង។​ ឯកឧត្តមសង្ឃឹមថាសិក្ខាកាមដែលមកពីតាមបណ្តាលខេត្តទាំង៩នឹងបានយល់ដឹងបែបបទ និងនីតិវិធី នៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញ​ រាជធានី​ ខេត្ត​ បានល្អប្រសើរយកទៅអនុវត្តន៍តាមគោលនយោបាលជូនប្រជាពលរដ្ឋតាមមូលដ្ឋានបានកាន់ល្អទៅៗនិងមានលក្ខណៈប្រសើរឡើង។ ជាមួយគ្នានេះដែរ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានលើកបញ្ជាក់ផងដែរថា​ កមុងខេត្តកំពង់ចាមការិយាល័យច្រកចេញចូលតែបានប្រព្រឹត្តិបានចំនួ​នមួយក្រុងមកហើយ​ ដោយក្នុងមួយឆ្នាំ២០១៨នេះរដ្ឋបាលខេត្តកំពង់ចាមជម្រុញបង្កើតច្រកចេញចូលតែមួយបន្ថែមទៀតគឺក្នុងស្រុកកំពង់សៀម​ ដើម្បីបង្កើនភាពងាយដល់បងប្អូនប្រជាពលរដ្ឋស្របតាមគោលនយោបាលរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ​ ហើយក្នុងខេត្តកំពង់ចាម​ឯកឧត្តមអភិបាលខេត្តបានលើកទឹកចិត្តនិងជម្រុញដល់មន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវបម្រើផ្តល់សេវាសាធារណៈបានល្អ​រហ័សលឿនតាមតម្រូវការរបស់ប្រជាពលរដ្ឋ៕

ប្រភពព័ត៌មាន ៈ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ