រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង
October 15, 2021 អ្នកទស្សនា :

ថ្ងៃព្រហស្បតិ៍ទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង។

កិច្ចប្រជុំផ្តោតលើរបៀបវារៈ ៖

១/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣

២/របាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្ត

៣/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្ត

៤/របាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២១ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត

-គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត

-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស

-គណៈកម្មាធិការលទ្ធកម្ម

-គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម

៥/របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២១ និងទិសដៅបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង

៦/របាយការណ៍ ស្តីពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅខេត្តកោះកុង ប្រចាំខែកញ្ញា ឆ្នាំ២០២១

៧/បញ្ហាផ្សេងៗ.....៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ