រដ្ឋបាលខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យប្រើប្រាស់ទម្រង់ដីកានានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ជូនរដ្ឋបាលស្រុកមណ្ឌលសីមា
October 13, 2021 អ្នកទស្សនា :

ថ្ងៃពុធទី១៣ ខែតុលា ឆ្នាំ២០២១ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យប្រើប្រាស់ទម្រង់ដីកានានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ជូនរដ្ឋបាលស្រុកមណ្ឌលសីមា។

លោកអភិបាលរងខេត្ត បានលើកឡើងថា ទម្រង់ដីកានានា នៅគ្រប់រដ្ឋបាលទាំងអស់តែងតែបានអនុវត្តជាប្រចាំនាកន្លងមក បានសមស្របទៅនឹងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ កិច្ចការនេះមិនមែនជាកិច្ចការថ្មីនោះទេ តែយើងត្រូវតែរំលឹកជាប្រចាំដល់មន្ត្រីរាជការទាំងអស់នៅរដ្ឋបាលស្រុក ដើម្បីឱ្យការប្រើប្រាស់ទម្រង់ដីកានានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានភាពល្អប្រសើរបន្ថែមទៀត និងឲ្យមានជាគំរូតែមួយ ជៀសវាងរដ្ឋបាល ក្រុង ស្រុក នីមួយៗតាក់តែងដីកាខុសៗគ្នា។

មួយវិញទៀតត្រូវពង្រឹងសមត្ថភាពមន្ត្រីជាប្រចាំ ដើម្បីឱ្យសមត្ថភាពរបស់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិកាន់តែមានសមត្ថភាពខ្ពស់ និងមានប្រសិទ្ធភាពក្នុងការតែងតាំង ឬប្រគល់ភារកិច្ច៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ