រដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី២៨ តាមប្រព័ន្ធវីដេអូសន្និសីទ
October 13, 2021 អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី២៨ តាមប្រព័ន្ធ Zoom Meeting ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី២៨ មានរបៀបវារៈចំនួន៨ យកមកពិនិត្យ និងពិភាក្សារួមមាន៖

១-មតិស្វាគមន៍បើកកិច្ចប្រជុំ

២-ពិនិត្យកូរ៉ុម

៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្ត។

៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត។

៥-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២១ ស្ដីពីការ អនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី២០ ខែកញ្ញា

ឆ្នាំ២០២១)។

៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្ត។

៧-ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ

-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ

-គណៈកម្មាធិការលទ្ធកម្ម

-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស

-គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស

-គណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

-ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ

៨-ប្រសាសន៍បូកសរុប។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ដោយមានការគាំទ្រពីក្រុមប្រឹក្សាខេត្ត ធ្វើឱ្យដំណើរការរបស់រដ្ឋបាលខេត្តប្រព្រឹត្តទៅបានរលូនល្អ ក្នុងការអនុវត្តការងារបំរើសេវាសាធារណៈ សន្តិសុខសង្គម និងការងារគ្រោះមហន្តរាយនានា ជម្រុញឱ្យរដ្ឋបាលខេត្តខិតខំបំពេញការងារប្រកបដោយជោគជ័យ ដោយមានសណ្តាប់ធ្នាប់ សោភណ្ឌភាព និងទទួលបានសមិទ្ធិផលថ្មីៗជាច្រើនបំរើឱ្យសាធារណៈជន។

ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានចូលរួមអបអរសាទរឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ទទួលបានបេសកកម្មថ្មី មន្ត្រីថ្នាក់ជាតិ ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ ដូច្នេះយើងនឹងមានការងារជាច្រើនទៀតដែលត្រូវធ្វើជាមួយគ្នានាពលខាងមុខ។

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃការងារ និងសមិទ្ធិផលនានាដែលរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបានខិតខំបំពេញការងារតាមជំនាញ និងមានការឯកភាពគ្នាជាថ្លុងមួយ ទោះបីខេត្តព្រះសីហនុរបស់យើងមានបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែយើងបានធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសោភណ្ឌភាព។ អនុវត្តប្រកបដោយលទ្ធផលល្អ ថ្វីត្បិតនៅក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: តែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើងបានខិតខំបំពេញតួនាទី ភារកិច្ចតាមជំនាញរៀងៗខ្លួនបានល្អ ក្នុងការចូលរួមបង្ការ ការពារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានបន្តថា ក្នុងអាណត្តិនេះយើងបំពេញការងារមានការឯកភាពរាល់គ្រប់សកម្មភាពទទួលបានជោគជ័យ នេះជាបទពិសោធន៍យើងត្រូវខិតបំពេញការងាររបស់យើង បំរើសេវាជូនប្រជាពលរដ្ឋ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍខេត្តរបស់យើងបន្តទៀត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ