អាជ្ញាធរខេត្តកោះកុង បន្តបើកកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពនៃការដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជនមួយ
October 12, 2021 អ្នកទស្សនា :

ថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញចូលរួមប្រជុំពិភាក្សាអំពីវឌ្ឍនភាពនៃការដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមប្រជុំពិភាក្សាអំពីវឌ្ឍនភាពនៃការដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។

ប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាលធ្វើការដោះស្រាយគោលនយោបាយជូនមាន ៣ប្រភេទគឺ៖

១. ប្រជាពលរដ្ឋ រស់នៅក្នុងទីតាំងវិនិយោគក្រុមហ៊ុនយូញៀន មានចំនួន ២៤៧គ្រួសារ ដែលរាជរដ្ឋាភិបាលដោះស្រាយគោលនយោបាយជូន ដីផ្ទះទំហំ ០,៥ហិកតា ដីចម្ការទំហំ ៣ហិកតា និងថវិកា ៩០០០$ (ប្រាំបួនពាន់ដុល្លារអាមេរិក) ក្នុងមួយគ្រួសារ

២. ប្រជាពលរដ្ឋដែលខុសភូមិ ខុសឃុំ មានចំនួន ២៥៥គ្រួសារ រាជរដ្ឋាភិបាលដោះស្រាយគោលនយោបាយជូនដីចម្ការទំហំ ២ហិកតា ក្នុងមួយគ្រួសារ

៣. ប្រជាពលរដ្ឋស្នើសុំគោលបន្ថែម មានចំនួន ៨៣១គ្រួសារ រាជរដ្ឋាភិបាលដោះស្រាយគោលនយោបាយជូន ដីចម្ការទំហំ ១ហិកតាក្នុងមួយគ្រួសារ។

ចំពោះប្រជាពលរដ្ឋស្នើសុំដីសម្បទានសង្គមកិច្ច រាជរដ្ឋាភិបាលនឹងធ្វើការដោះស្រាយតាមក្រោយ។

កាលពីថ្ងៃទី១ តុលា ឆ្នាំ២០២១ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងរដ្ឋបាលខេត្ត បានរៀបចំពិធីឱ្យប្រជាពលរដ្ឋប្រភេទ២ (ប្រជាពលរដ្ឋខុសភូមិ ខុសឃុំ) ចាប់ឆ្នោតយកដីឡូត៍ ហើយប្រជាពលរដ្ឋចំនួយ ១៧៧គ្រួសារ ក្នុងចំណោម ២៥៥គ្រួសារក៏បានមកចាប់ឆ្នោតយកដីឡូត៍រួចហើយ។

ជាមួយគ្នានេះ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងរដ្ឋបាលខេត្ត នឹងរៀបចំពិធីឱ្យប្រជាពលរដ្ឋប្រភេទទី៣ (អ្នកស្នើសុំគោលនយោបាយបន្ថែម) ចាប់ឆ្នោតយកដីឡូត៍ នៅថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២១ នេះបន្តទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ