អភិបាលខេត្តកណ្ដាល បន្តដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ចំណុចស្ពានកំពង់ទួល ក្នុងស្រុកកណ្ដាលស្ទឹង
October 11, 2021 អ្នកទស្សនា :

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង ចុះពិនិត្យស្ថានភាពទឹកជំនន់ចំណុចស្ពានកំពង់ទួល ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីត្រៀមៗរៀបចំផែនការក្នុងការការពារ និងជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានទឹកជំនន់កើតឡើង។

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា កម្ពស់ស្ថានភាពទឹកជំនន់នៅស្ពានកំពង់ទួល គិតមកដល់ពេលនេះមានកម្ពស់៥,១៦ម៉ែត្រ មិនស្ថិតក្នុងការប្រកាសភាពអាសន្នឡើយ ដែលកម្រិតត្រូវប្រកាសអាសន្នទឹកមានកម្ពស់៥,៥០ម៉ែត្រ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ទឹកមានកម្ពស់៦,៦៦ម៉ែត្រ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ