អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលផលប៉ះពាល់ជាក់ស្តែងក្រោយទឹកជំនន់ នៅស្រុកមង្គលបូរី
October 11, 2021 អ្នកទស្សនា :

នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី ឃុំ បានអញ្ជើញចុះពិនិត្យមើលផលប៉ះពាល់ជាក់ស្តែងផ្លូវថ្នល់ ស្រូវស្រែប្រជាពលរដ្ឋ នៅឃុំសឿ ស្រុកមង្គលបូរី និង នៅសង្កាត់ភ្នៀត សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយទឹកស្រក។

សូមជម្រាបជូនថា បងប្អូនប្រជាកសិករបានកំពុងចាប់ផ្តើមធ្វើការបង្ករបង្កើនផលឡើងវិញក្រោយរដូវទឹកសម្រកនេះ និងស្រូវខ្លះមានដើមដងល្អ នៅក្នុងស្រុកមង្គលបូរី។ ដោយឡែកនៅខាងសង្កាត់ភ្នៀត សង្កាត់កោះពងសត្វ ជាភូមិសាស្ត្រផ្នែកខាងក្រោមដែលទទួលទឹកហូរធ្លាក់ទៅពីស្ទឹងសិរីសោភ័ណ ស្ថានភាពទឹកនូវមិនទាន់មានសភាពធូស្រាលទាំងស្រុងនោះទេ កន្លែងខ្លះទឹកនៅហូរកាត់លើផ្លូវ ថ្នល់ក្នុងភូមិ។

ជាមួយនឹងការអញ្ជើញចុះពិនិត្យនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជម្រុញនិងណែនាំបន្ថែមដល់បងប្អូនប្រជាកសិករទាំងអស់ត្រូវបន្តខិតខំធ្វើការដាំដុះបង្ករបង្កើនផលស្រូវ ដំណាំរួមផ្សំផ្សេងទៀត ឡើងវិញ ដើម្បីជួយលើកកម្ពស់ជីវភាពប្រចាំថ្ងៃ។

រស់នៅដោយប្រកាន់ភ្ជាប់វិធានការ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារជំងឺកូវីដ១៩។

ចំពោះស្ថានភាពផ្លូវរងការខូចខាតវិញ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមអាជ្ញាធរខេត្តនឹងរកវិធានការដោះស្រាយ សម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនទំនិញ កសិផលប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរឡើញវិញតាមលទ្ធភាពជាក់ស្តែងនៅពេលទឹកស្រកផុតទាំងស្រុង៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ