អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកមានការស្រកចុះនៅផ្លូវវាងក្រុងសិរីសោភ័ណ
October 10, 2021 អ្នកទស្សនា :

ថ្ងៃសៅរទី៩ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅផ្លូវវាងក្រុងសិរីសោភ័ណ និងពិនិត្យស្ថានភាពរស់នៅ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅលើទីទួលសុវត្ថិភាព លើផ្លូវវាងក្រុងសិរីសោភ័ណ ក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំដល់សូមពុកម៉ែបងប្អូនទាំងអស់ ដែលរស់នៅលើទីទួលសុវត្ថិភាពទាំងអស់គ្នា ចូលរួមធ្វើអនាម័យឲ្យបានគ្រប់គ្នា អនុវន្តនូវវិធានការ ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារការឆ្លងដាលនៃជំងឺកូវីដ១៩។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្រោយពីគ្មានភ្លៀងក្នុងរយៈពេល១សប្តាហ៍មកនេះ ស្ថានភាពទឹកមានការស្រកចុះច្រើន មានសភាពធូរស្រាលទឹកបន្តហូរស្រុងទៅផ្នែកខាងក្រោម ទៅទន្លេសាប គិតត្រឹមថ្ងៃទី៩ តុលា ឆ្នាំ២០២១នេះ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ