ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អញ្ជើញនាំយកអំណោយរបស់ឯកឧត្តមអភិបាលខេត្ត ចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន ៣០គ្រួសារ រស់នៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស
October 10, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នាថ្ងៃអង្គារទី៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង រួមដំណើដោយឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំង លោកអភិបាលស្រុកទឹកផុស បានអញ្ជើញនាំយកអំណោយរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន ៣០គ្រួសារ រស់នៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនៃការចុះចែកសម្ភារនោះដែរ ឯកឧត្តម ឡុង ឈុនឡៃ បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក ទាំងអស់ត្រូវមានអនាម័យជាប់ជាប្រចាំជាពិសេសត្រូវអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។

អំណោយដែលបានចែកជូនដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករចំនួន ២៥kg មីមួយកេះ ត្រីខមួយយួរ ម៉ាស់មួយប្រអប់។ ឯកឧត្តម បានជួបសំណេះសំណាល ជាមួយសមាជិកសមាជិកា គណបក្សឃុំអភិវឌ្ឍន៍ និងបានផ្តល់អង្ករ មី ត្រីខ ម៉ាស់ ដល់គណបក្សឃុំដើម្បីប្រើប្រាស់ផងដែរ។

បន្ទាប់មក ឯកឧត្តម ឡុង ឈុនឡៃ និងឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត បាននាំយកនូវបច្ច័យមួយចំនួន ប្រគេនដល់ព្រះចៅអធិកាវត្តវារីផាសុខារាម ហៅវត្តទឹកជុំ និងថ្វាយបង្គំព្រះសពលោកឳ សាន្ត ព្រមទាំងសួសុខទុកដល់ព្រះសង្ឃផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ