ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ចើញសំណេះសំណាល និងសាកសួរសុខទុក្ខកងកម្លាំងនគរបាល នៃស្នងការនគរបាលខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
October 10, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃពុធទី៦ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ចើញសំណេះសំណាល និងសាកសួរសុខទុក្ខកងកម្លាំងនគរបាល នៃស្នងការនគរបាលខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ចំពោះគណៈស្នងការ និងមន្ត្រីនគរបាល នៃស្នងការនគរបាលខេត្តព្រះសីហនុ ស្របពេលដែលប្រជាពលរដ្ឋ មន្ត្រីរាជការឈប់សម្រាកការងារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តែកម្លាំងនគរបាលរបស់យើងមិនបានឈប់សម្រាកទេ រឹតតែបង្កើនសកម្មភាពបំរើសេវា ការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរនៅតាមតំបន់រមណីយដ្ឋាននានា និងតំបន់ឆ្នេរ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលបានធ្វើការអំពាវនាដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែអនុវត្តវិធានសុខាភិបាល និងអនុសាសន៍ ៣. ការពារ និង៣.កុំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យភ្ជំបិណ្ឌនេះ ដើម្បីបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង៨០ភាគរយ ហើយខេត្តព្រះសីហនុក៏បានចាក់វ៉ាក់សាំងបានជាង ៨០ភាគរយហើយដែរ ដើម្បីបង្កើនភាពសាំក្នុងខ្លួន និងកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ឯកឧត្តមក៏បានសំណូមពរឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលរបស់យើង បង្កើនការល្បាតនៅតាមគោលដៅសំខាន់ៗ ជាពិសេសនៅតាមឆ្នេរសមុទ្រជាប្រចាំ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យកាន់តែមានភាពកក់ក្តៅក្នុងការមកលេងកម្សាន្តនៅខេត្តរបស់យើង។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកអំណោយឧបត្ថម្ភមានដូចជា ទឹកក្រូច ២០០កេស ទឹកសុទ្ធ ១០០កេស និងថវិកា ២០លានរៀល ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីជាការលើកទឹកចិត្ត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ