អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលចែកអំណោយជូនភ្នាក់ងារសារព័ត៌មាន នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
October 10, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម សាន់ យូ ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត លោក អ៊ុន សុផល នាយករដ្ឋបាលសាលាខេត្ត និងលោក ខឹម ចាន់នឿន នាយករងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយនូវ ស្បៀងអាហារ ភេសជ្ជៈ និងថវិកាមួយ ចំនួន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដល់ភ្នាក់ងារសារព័ត៌មាន នៅក្នុងខេត្តកំពង់ឆ្នាំង ចំនួន ២៦រូប នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។

ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ បានថ្លែងនូវការកោតសរសើរដល់ភ្នាក់ងាសារព័ត៌មានទាំងអស់ ក្នុងខេត្តកំពង់ឆ្នាំង ដែលកន្លងមកបានសហការជាមួយ រដ្ឋបាលខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត និងអាជ្ញាធរគ្រប់មូលដ្ឋាន ក្នុងការផ្សព្វផ្សាយព័ត៌មានទូទៅ ស្ដីពីការអភិវឌ្ឍលើគ្រប់វិស័យ របស់ខេត្តកំពង់ឆ្នាំង ជាពិសេសគ្រប់សកម្មភាពនៃការប្រយុទ្ធប្រឆាំង និងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ភ្នាក់ងារសារព័ត៌មាន ទាំងអស់ សូមសហការក្នុងការចុះយកព័ត៌មាន ផ្តល់ព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ឱ្យបានត្រឹមត្រូវស្របតាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីរបបសារព័ត៌មាន ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមជាតិកម្ពុជា ឱ្យមានសុខសន្តិភាព និងកាន់តែទទួលបានសមិទ្ធិផលថ្មីៗថែមទៀត។

លោក ឈៀង ថារិទ្ធ តំណាងឱ្យភ្នាក់ងារសារព័ត៌មាន ទាំង ២៦រូប បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ ឯកឧត្តម ស៊ុន សុវណ្ពារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ដែលបានយកចិត្តទុកដាក់ផ្ដល់អំណោយខាងលើនេះដល់ភ្នាក់ងារសារព័ត៌មាន ដើម្បីផ្តល់ជូនដល់ក្រុមគ្រួសារ ចូលរួមក្នុងពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ