ឯកឧត្តម​ គួច​ ចំរើន​ បានអញ្ជើញជាគណ:អធិបតីសម្ពោធអគាសិក្សាថ្មី​ នៃសាលារៀន​ អ៊ាង​ ជ្រា​ ដែលមានការគាំទ្រឧបត្ថម្ភពីសមាគមខ្មែរ​ ចិន​ ខេត្តកំពង់ចាម​
June 25, 2018 អ្នកទស្សនា :

ពលរដ្ឋភូមិស្រែវាលសប្បាយរីករាយខណៈទទួលបានអគាសិក្សាសាភាចិនដើម្បីបង្កើនចំណេះដឹងសាភាបន្ថែមទៀត

នៅព្រឹក​ ថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០១៨​នេះ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចា​ម​  និងលោក​ ចាំង​ វួចនីង​ តំណាង ស្ថានទូតចិនប្រចាំនៅកម្ពុជា​ បានអញ្ជើញជាគណ:អធិបតីសម្ពោធអគាសិក្សាថ្មី​ នៃសាលារៀន​ អ៊ាង​ ជ្រា​ ដែលមានការគាំទ្រឧបត្ថម្ភពីសមាគមខ្មែរ​ ចិន​ ខេត្តកំពង់ចាម  សាខាផ្សារស្រែវាល​ ស្រុកស្ទឹងត្រង់​​ សម្រាប់ទុកឲ្យកូនខ្មែរស្វែងយល់ចំណេះដឹងនិងពង្រឹងនូវភាសាបន្ថែមទៀត​។ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្រែវាល​ ឃុំមេជ្រៃសរ​ ស្រុកស្ទឹងត្រង់​ បានសម្តែងភាពសប្បាយរីករាយដែលនៅក្នុហភូមិរបស់គាត់ជាតំបន់មួយឆ្ងាយពីទីរួមស្រុកផង​ ហើយបែបជាមានសាលាបង្រៀនភាសាចិន​សម្រាប់ក្មេងៗភូមិអាចសិក្សាភាសាបន្ថែមគឺភាសាចិនដែលសព្វប្រទេសជាតិមានទំនាក់ទំនងល្អទាំងគ្រប់វិស័យដែលបានជួយអភិវឌ្ឍន៍ឲ្យកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់​  ។

ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាមលើកឡើងថា​ ការអភិវឌ្ឍន៍ការរីកចម្រើនដោយមានកិច្ចសហការជាមហាមិត្តចិនដែលបានខិតខំប្រឹងប្រែងជួយកម្ពុជាទាំងហេដ្ឋារចនាសម្ពន្ធ័ជាច្រើនដូចជា​ ស្ពាន​ ផ្លូវថ្នល់​ និងបានសហប្រតិត្តិការយ៉ាងល្អប្រសើរជាមួយពលរដ្ឋកម្ពុជាដើម្បីកាត់បន្ថយភាពក្រីក្រលើវិស័យឧស្សាហ៍កម្ម​ សិប្បកម្ម​ ហើយនៅពេលនេះក្នុងខេត្តកំពង់ចាមមានចាប់ផ្តើមនូវការចំណេះដឹងដោយបង្កើតជាសាលារៀនភាសាចិន​ ដែលចំណាយថវិកាជិត១០ម៊ឺនដុល្លារសហរដ្ឋអាមេរិច​ ដល់កូនក្មួយនៅក្នុងស្រុកស្ទឹងត្រង់​ព្រោះសាលារៀនមួយនេះបានបាត់បង់តាំងពីមានសង្គ្រាម​ ដោយក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ បានដឹកនាំនាវាមួយនេះឲ្យមានវិវត្តន៍រីកចម្រើនអភិវឌ្ឍន៍ដោយបណ្តុះស្មារតីក្មេងឲ្យយកចំណេះដឹងនូវភាសាបន្ថែមទៀត។

ឯកឧត្តម​ គួច​ ចំរើន​ បានបញ្ជាក់បន្ថែមទៀតថា​ ភាសាគឺមានសារសំខាន់ណាស់សប្រាប់ថ្ងៃអនាគត​ ហើយខេត្តកំពង់ចាមពិតជាមានការអភិវឌ្ឍន៍ដោយនៅតំបន់ស្រែវាលក្នុងស្រុកស្ទឹងត្រង់​ មានសាលាភាសាចិនដែលមានសមាគមន៍ចិនខ្មែរបានគាំទ្រជួយឧបត្តម្ភនេះជាមោទនភាពអ្នកភូមិស្រុកស្ទឹងត្រង់​  ហើយឯកឧត្តមបានអំពាវនាវដល់ពលរដ្ឋគ្រប់រូបដែលមានសិទ្ធិបោះឆ្នោតត្រូវធ្វើចូលរួមឲ្យបានគ្រប់ៗគ្នាក្នុងជ្រើសរើសតំណាងរាស្ត្រដូចបច្ចប្បន្នដែលបានដឹកនាំប្រទេសកម្ពុជាឈានទៅការអភិវឌ្ឍន៍​ សន្តិភាព​ ស្ថេរភាព​ និងការរីកចម្រើន៕

ប្រភពព័ត៌មាន រដ្ឋបាលខេត្តកំពង់ចាម (ថ្ងៃទី​២៥ ខែ មិថុនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ