គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅសម្រាប់អនុវត្តបន្តតាមប្រព័ន្ធវីដេអូ zoom
October 10, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ បានបើកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង មានការចូលរួមពីកងកំលាំងប្រដាប់អាវុធទាំង៣ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក អាជ្ញាធរ ឃុំសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាល តាមព្រព័ន្ធវីដេអូ zoom។

ឯកឧត្តម អម សុភា បានមានប្រសាសន៍បញ្ជាក់ថាៈ កិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនាពេលនេះ គឺធ្វើឡើងដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារដែល អង្គភាពជំនាញ និង អាជ្ញាធរក្រុង ស្រុកបានអនុវត្តនាពេលកន្លងមក និងការរៀបចំផែនការ កិច្ចការងារសន្តិសុខសុវត្តិភាពរយៈពេល៥០ថ្ងៃ ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងការពារសន្តិសុខក្នុងឱកាសបុណ្យភ្ជុំបិណ្ឌជូនប្រជាពលរដ្ឋ។

ឯកឧត្តម បានបញ្ជាក់ទៀតថាៈ កិច្ចការងារចំពោះមុខជាច្រើនដែលអាជ្ញាធរមូលដ្ឋាន និងអង្គភាពជំនាញពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់គឺការងារអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពង្រឹងកិច្ចការងារទាំងនេះឱ្យបានល្អ និងធ្វើឱ្យមានប្រសិទ្ធភាព ដោយធានាថា ភូមិឃុំ នីមួយៗមានសន្តិសុខ សុវត្ថិភាពល្អប្រសើរ ដោយបង្ការនិងទប់ស្កាត់រាល់បទល្មើសក្នុងមូលដ្ឋាន។

ក្នុងនោះឯកឧត្តម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១២ ខែតុលានេះតទៅ អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចត្រូវប្រចាំការតាមគោលដៅនានា តាមការិយល័យចុះឈ្មោះបោះឆ្នោត ដើម្បីធានាសន្តិសុខសុវត្ថិភាព ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត ទាំងការងារសន្តិសុខ និងកិច្ចការងារអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីកដាលនៃជំងឺកូវីដ-១៩។

សម្រាប់បុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃដែលជាថ្ងៃឈប់សំរាកនេះ គឺអាជ្ញាធរត្រូវពង្រឹងសន្តិសុខឱ្យបានល្អជូនប្រជាពលរដ្ឋ ពិសេសការពង្រឹងវិធានការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន ព្រោះថានៅក្នុងរយៈពេលបីថ្ងៃនេះ ប្រជាពលរដ្ឋត្រឡប់មកស្រុកកំណើត ដូចនេះកម្លាំងសមត្ថកិច្ចត្រូវឈរនៅតាមគោលដៅ ទីប្រជុំជនដើម្បីសម្រួលចរាចរណ៍ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋកុំឱ្យមានការកកស្ទះ ចំពោះកន្លែងប្រមូលផ្តុំនៃការធ្វើដំណើរ ត្រូវពង្រឹងអំពីវិធានការឱ្យបានម៉ត់ចត់បំផុត បន្តយកចិត្តទុកដាក់លើបញ្ហាសណ្ដាប់ធ្នាប់ បញ្ហាអនាម័យ នៅគ្រប់ទីកន្លែង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ