អាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអប់រំណែនាំ ស្តីពីវិធានការការពារការរីករាលដាលជំងឺកូវីដ-១៩ នៅទីប្រជុំជន វត្តអារាម ក្នុងភូមិសាស្ត្រស្រុកសាមគ្គីមានជ័យ
October 10, 2021 អ្នកទស្សនា :

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃចន្ទទី០៤ ខែតុលា ឆ្នាំ២០២១នេះ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលស្រុកសាមគ្គីមានជ័យ រដ្ឋបាលឃុំក្រាំងល្វា ឃុំខ្នាឆ្មារ ឃុំធ្លកវៀន និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ស្រុក-ឃុំ បានចុះផ្សព្វផ្សាយអប់រំណែនាំ ស្តីពីវិធានការការពារការរីករាលដាលជំងឺកូវីដ-១៩ នៅទីប្រជុំជនផ្សារក្រាំងល្វា ឃុំក្រាំងល្វា វត្តឧទុម្ពរ ឃុំក្រាំងល្វា វត្តបឹងខ្នារ ឃុំខ្នាឆ្មារ និងវត្តភ្នំទស្សពិត ឃុំធ្លកវៀន ក្នុងភូមិសាស្ត្រស្រុកសាមគ្គីមានជ័យ។

ឯកឧត្ដមអភិបាលរងខេត្ត បានផ្សព្វផ្សាយអប់រំណែនាំ អំពីវិធានការរាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងវិធានការណែនាំនានា របស់ក្រសួងសុខាភិបាល ដល់បងប្អូនអាជីវករលក់ដូរទាំងអស់ សូមឱ្យពាក់ម៉ាស់ជាប្រចាំ លាងដៃឱ្យបានញឹកញាប់ ព្រមទាំងណែនាំឱ្យអ្នកទិញត្រូវពាក់ម៉ាស់ និងរក្សាគម្លាតអោយបានត្រឹមត្រូវ។ បន្ទាប់មក លោកអភិបាលរងខេត្ត បានបន្តដឹកនាំក្រុមការងារចុះផ្សព្វផ្សាយនៅវត្តឧទុម្ពរ វត្តបឹងខ្នារ និងវត្តភ្នំទស្សពិត ដោយបានបង្គំទូលថ្វាយដល់ព្រះសង្ឃ និងជម្រាបជូនដល់គណៈកម្មការគ្រប់គ្រងវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត សូមឱ្យរក្សាគម្លាត ពាក់ម៉ាស់ បាញ់អាល់កុល ពេលយកចង្ហាន់ ទេយ្យទាន និងថវិកា មកប្រគេនព្រះសង្ឃ។ ហើយព្រះសង្ឃ និងគណៈកម្មការវត្ត ត្រូវរៀបចំកន្លែងទទួលបច្ច័យ កន្លែងអុជទានធូប ឬទីសក្ការៈបូជា ឱ្យមានសុវត្ថិភាព ពោលគឺរៀបចំឱ្យមានគម្លាត ណែនាំឱ្យពាក់ម៉ាស់ និងកុំប្រជ្រៀតគ្នា។

ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត និងក្រុមការងារ ក៏បានប្រគេនបច្ច័យ និងសម្ភារៈដល់វត្តទាំងបី ដោយក្នុង១វត្ត ទទួលបានដូចខាងក្រោម៖ ថវិកាចំនួន ៣៨០,០០០រៀល ម៉ាស់ ១០ប្រអប់ និងអាល់កុល ៥លីត្រ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ