អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ដល់យុវជនស្ម័គ្រចិត្ត ស.ស.យ.ក មកពីឃុំ-សង្កាត់ ទាំង៦៤ទូទាំងខេត្ត ដើម្បីត្រៀមចូលរួមសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ យុវជនស.ស.យ.ក ខេត្តត្បូងឃ្មុំ បន្តចូលរួមកិច្ចការងារសង្គម តាមរយៈវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិសហភាពសហព័ន្ធយុវជនកម្ពុជា
October 10, 2021 អ្នកទស្សនា :

(ត្បូងឃ្មុំ)៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ទទួលបន្ទុក ស.ស.យ.ក ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ដល់យុវជនស្ម័គ្រចិត្ត ស.ស.យ.ក មកពីឃុំ-សង្កាត់ ទាំង៦៤ទូទាំងខេត្ត ដើម្បីត្រៀមចូលរួមសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ចាប់ពីថ្ងៃទី ១២ ខែតុលា ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់យុវជន ស.ស.យ.ក ទាំងអស់ នៅទូទាំងខេត្តត្បូងឃ្មុំ។

ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត បានថ្លែងការកោតសរសើរ ចំពោះទឹកចិត្តដ៏ក្លៀវក្លា របស់ក្រុមយុវជន ស.ស.យ.ក យើងទាំងអស់ បានលះបង់កម្លាំងកាយចិត្ត ពេលវេលា បញ្ញា ស្មារតី រហូតដល់សម្ភារៈផ្ទាល់ខ្លួនបន្ថែមទៀត ក្នុងការចូលរួមជួយកិច្ចការងារសង្គម ដែលជាយុវជន យុវនារី គំរូដ៏ល្អ ក្នុងការចូលរួមលើកស្ទួយអភិវឌ្ឍន៍សង្គមកម្ពុជា តាមរយៈសកម្មភាពដ៍ប្រពៃ និងផុសផុលទាំងនេះ។

ឆ្លៀតក្នុងឳកាសនោះដែរ ឯកឧត្តមបណ្ឌិត បានធ្វើការផ្តាំផ្ញើ និងជំរុញយុវជន ស.ស.យ.ក បន្តធ្វើអនាម័យបរិស្ថានតាមផ្លូវ ចូលរួមសម្របសម្រួលយុទ្ធនាចាក់វ៉ាក់សាំង យកចិត្តទុកដាក់ជាអ្នកសង្កេតការណ៍ជាតិ ការចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ក្នុងយុទ្ធនាការ<<ពលរដ្ឋល្អ>> ក៍ដូចជាការងារសង្គមដ៍ទៃទៀត និងបានឧបត្ថម្ភថវិកា ៦,៧០០,០០០រៀល ក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ។

បើតាម លោក ម៉ៅ ឌុង ប្រធានស.ស.យ.ក ខេត្តត្បូងឃ្មុំ បានលើកឡើងថា វគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ ស.ស.យ.ក នេះ ជាការចូលរួមចំណែកអនុវត្តលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនៅកម្ពុជា បន្ថែមការងារស្ម័គ្រចិត្តរបស់យុវជនគ្រប់ឋានានុក្រម ពិសេសយុវជន ស.ស.យ. ជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក និងមូលដ្ឋាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គឺជាផែ្នកមួយដ៏សំខាន់ក្នុងការចូលរួមថែរក្សា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ពិសេសការរក្សាបាននូវសន្តិភាពជូនមាតុភូមិដ៏បវររបស់យើង៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ