អភិបាលរាជធានីភ្នំពេញ ណែនាំដល់អភិបាលខណ្ឌទាំង១៤ ត្រូវពង្រឹងវិធានការការពារឧិ្យបានម៉ត់ចត់បំផុតពេលប្រជាពលរដ្ឋធ្វើដំណើរចេញពីភ្នំពេញទៅភ្ជុំនៅស្រុកកំណើតនិងចូលភ្នំពេញវិញ
October 10, 2021 អ្នកទស្សនា :

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេងថ្លែងថា៖ការនឿយហត់របស់យើងអាជ្ញាធរគឺដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងសម័យកូវីដ។

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដែលដឹកនាំដោយ​ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំតាមប្រពន្ធ័Video Conference បន្ទាន់នាព្រឹកថ្ងៃទី៤តុលានេះសំដៅពង្រឹងការអនុវត្តសារាចរស្ដីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ.១៩សំរាប់អំឡុង និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩លេខ០៧ស.រចុះថ្ងៃទី៣តុលា ឆ្នាំ២០២១របស់រាជរដ្ឋាភិបាល។

​ឯកឧត្ដម​ អភិបាលរាជធានីភ្នំពេញបានបង្ហាញពីការព្រួយបារម្មណ៏ចំ ពោះការរីករាលដាលនៃជំងឺកូវីដ.១៩ក្នុងឧិកាសបុណ្យកាន់បិណ្ឌ.ភ្ជុំបិណ្ឌនេះក្នុង ពេលដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅភ្ជុំនៅស្រុកកំណើតដែលទាមទាឲ្យិយើងត្រូវពង្រឹងការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ ១៩ និងពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោកឲ្យបានម៉ត់ចត់ ជាពិសេសតាមច្រក ចេញចូលរាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានថ្លែងថា៖រាជរដ្ឋាភិបាលក្រោម ការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានចំណាយធនធានច្រើនណាស់ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩និងដោះស្រាយជីវភាពប្រជាពលរដ្ឋតាមតំបន់បិទខ្ទប់ជាដើម។ឯ.ឧ បន្តថា៖ការនឿយហត់របស់យើង គឺជាពលីកម្មដ៏មានតំលៃដើម្បីសុខមាលភាព ប្រជាពលរដ្ឋយើង។

ឯកឧត្ដម អភិបាលបានណែនាំទៅគណៈបញ្ជាការខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ពន្ធ័ ត្រូវពង្រឹងវិធានការការពារឧិ្យបានម៉ត់ចត់បំផុត រួមទាំងវិធានការអប់រំនៅតាមបេនឡាន,តាមច្រកចេញចូលរាជធានីភ្នំពេញឬកាត់បន្ថយ ការប្រើប្រាស់មធ្យោបាយធ្វើដំណើររួមឬបន្ថយចំនួនមនុស្សជិះ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនវិធានការ៣កុំ៣ការពារពិសេសនៅពេលបងប្អូនវិលត្រឡប់ពីស្រុកកំណើតវិញ អាជ្ញាធរនឹងធ្វើតេស្តរហ័សរកមេរោគកូវីដ.១៩ដើម្បីបង្ការទប់ស្កាត់ការឆ្លងកូវីដ.១៩ចូលក្នុងរោងចក្រសហគ្រាសក្នុងរាជធានីភ្នំពេញនឹងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋយើងចេះការពារខ្លួនឯង,ក្រុមគ្រួសារខ្លួន។

ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឲ្យមន្ទីរធម្មការនិងសាសនា ក៏ដូចអាជ្ញាធរខណ្ឌពង្រឹងវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ.១៩និងញែកកុំអោយមានការប្រមូលផ្តុំមនុស្សច្រើនតាមទីអារាមនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បន្តពង្រឹងវិធានការការពារ តាមក្លឹបកំសាន្ត,បៀហ្គាដិន,ខេធីវី,និងទីតាំងប្រមូលផ្តុំមនុស្សច្រើនដែលអាជ្ញាធរ ធ្លាប់បានបិទខ្ទប់កន្លងមក ត្រូវបន្តអនុវត្តវិធានការសុខាភិបាលជាបន្តទៀត ហើយបើហាងផឹកស៊ីជួបជុំណាមួយល្មើសការណែនាំ ត្រូវបិទជាបន្ទាន់ហើយម្ចាស់ហាង ម្ចាស់ទីតាំងនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ