រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សាថ្មីមួយខ្នង មាន៦បន្ទប់ នៃសាលាបឋមសិក្សាវាលកន្សែង ស្ថិតនៅភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង
October 22, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃសុក្រទី២២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សាថ្មីមួយខ្នង មាន៦បន្ទប់ នៃសាលាបឋមសិក្សាវាលកន្សែង ស្ថិតនៅភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ក្រោមជំនួយឧបត្ថម្ភរបស់អង្គការឆាលហ្វានកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA)។

សូមបញ្ជាក់ថា អាគារសិក្សាថ្មីនេះ បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ និងដាក់សម្ពោធឲ្យប្រើប្រាស់នាថ្ងៃនេះ។

ឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្ត បានពាំនាំនូវការសួរសុខទុក្ខ និងផ្តាំផ្ញើពីសំណាក់ឯកឧត្តមអភិបាលខេត្ត ជូនបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ជួយជម្រុញកូនចៅឲ្យខិតខំរៀនសូត្រទោះបីដោយផ្ទាល់ ឬតាមការបង្រៀនពីចំងាយ(អនឡាញ)ក៏ដោយ និងចូលរួមការពារជំងឺកូវីដ-១៩ ដោយរក្សាឲ្យបាន ៣កុំ និង ៣ការពារ ព្រមទាំងចាក់វ៉ាក់សាំងការពារឲ្យបានគ្រប់ៗគ្នា៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ