ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្ថិតក្នុងស្រុកសំពៅលូន
October 22, 2021 អ្នកទស្សនា :

នៅរសៀលថ្ងៃព្រហស្បតិ៍ទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងលោក អភិបាលរង នៃគណៈអភិបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលក្នុងនោះ ឯកឧត្តម បានអញ្ជើញពិនិត្យមើលមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលស្ថិតនៅភូមិអូរចំណិត ឃុំសន្ដិភាព ស្រុកសំពៅលូន ដែលមានលទ្ធភាពអាចទទួលអ្នកជំងឺបានដល់ចំនួន១,៨៨០គ្រែ រួចឯកឧត្តម ក៏បានបន្តពិនិត្យមើលមណ្ឌលចត្តាឡីស័កគីឡូ៩ ដែលស្ថិតនៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កបានចំនួន១,៨០០គ្រែ។

គួរបញ្ជាក់ផងដែរថា ចំពោះមណ្ឌលព្យាបាលខាងលើនេះ ត្រូវបានក្រុមការងាររៀបចំទីកន្លែងបានយ៉ាងមានរបៀបរៀបរយដោយក្នុងនោះ បានរៀបចំបន្ទប់អនាម័យត្រឹមត្រូវ កន្លែងលាងដៃ កន្លែងលេងកីឡា និងប្រព័ន្ធកាមេរ៉ាសុវត្ថិវភាពផងដែរ ចំណែកនៅឯមណ្ឌលចត្តាឡីស័ក ក្រុមការងារកំពុងតែរូតរះដើម្បីឲ្យសម្រេចបានការសាងសង់ឲ្យបានកាន់តែឆាប់រហ័ស។

បន្ទាប់ពីនោះឯកឧត្តមក៏បានអញ្ជើញចុះពិនិត្យមើលមណ្ឌលចត្តាឡីស័ក នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ កូនភ្នំ៣២ រួចបានបន្តទៅត្រួតពិនិត្យស្ថានភាពច្រកទ្វារអន្តរជាតិភ្នំដី ស្ថិតក្នុងស្រុកសំពៅលូន និងច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង។ ហើយបន្ទាប់ពីចុះពិនិត្យស្ថានភាពច្រកទ្វារអន្តរជាតិដូងរួច ក៏បានបន្តចុះពិនិត្យ មណ្ឌលដែលកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតក្នុងវិទ្យាល័យកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបងផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ