ជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រាជនពិការនិងអ្នកកើតជំងឺរ៉ាំរ៉ៃចំនួន១៣៩គ្រួសារក្នុងស្រុកទឹកផុសបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង
June 24, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ សម្តេចចៅហ្វាវាំងគង់ សំអុលអនុប្រធានអចិន្រ្តៃយ៍ កាកបាទក្រហមកម្ពុជារួមដំណើរដោយគណៈកម្មា ធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងបានចុះ សាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងចែកជូន ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ អ្នកកើតជំងឺរ៉ាំរ៉ៃ សរុបចំនួន ១៣៩គ្រួសារ ក្នុងស្រុកទឹកផុស នៅសាលាបឋមសិក្សាវាលស្បូវ ។ ក្នុងឱកាសនោះ សម្តេចចៅហ្វាវាំង បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងគិតគូរពីសុខុមាលភាពមនុស្សវ័យចាស់ ជូនលោកយាយលោកតា និងប្រជាពលរដ្ឋទាំងអស់ ព្រមទាំងផ្តាំផ្ញើឱ្យបរិភោគអាហារមានអនាម័យ ទឹកដាំពុះ ជៀងវាងការប្រើប្រាស់គ្រឿងញៀនឬគ្រឿងស្រវឹង ដែលជាហេតុបង្កឱ្យមានអំពើហិង្សាឬបទល្មើសផ្សេងៗ និងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់ខ្លួន។ គ្រួសាររងគ្រោះទាំងអស់បានសំដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លា ជួយដោះស្រាយទុក្ខលំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា។ ក្រោយបញ្ចប់ការសំណេះសំណាលសម្តេចបាននាំយកអំណោយមនុស្សធម៌ជូនគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ ភួយ១ នំប៉័ង១ដើម ទឹកសុទ្ធ ១ដប និងថវិកា២ម៉ឺនរៀល ថវិកាសម្តេចផ្ទាល់បន្ថែម ១គ្រួសារ ១ម៉ឺនរៀល ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ