ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ធំ
October 21, 2021 អ្នកទស្សនា :

(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ច ប្រជុំប្រចាំខែ​គណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកចូលរួមផងដែរ។

ជាមួយគ្នានោះដែរ បន្ទាប់ពីឯកឧត្តមអភិបាលខេត្តកំពង់ធំ បានស្ដាប់នូវរបាយការណ៍វឌ្ឍនភាពរបស់មន្ទីរអង្គភាពជុំវិញខេត្ត និងស្ថានភាពទូទៅរបស់រដ្ឋបាលខេត្តរួចមក ឯកឧត្តម ងួន រតនៈ បានជំរុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំងអស់ សូមខិតខំអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរថែមទៀត បន្តចូលរួមអនុវត្តទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ បន្ថែមទៀតនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសខិតខំការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋណាដែលមានហួសសុពលភាពប្រើប្រាស់ ដើម្បីឲ្យពួកគាត់អាចយកអត្តសញ្ញាណប័ណ្ណទៅចូលរួមបោះឆ្នោតនៅពេលខាងមុខនេះឲ្យបានគ្រប់ៗគ្នា។

លើសពីនេះទៀតឯកឧត្តម ងួន រតនៈ ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់សូមខិតខំជួយគ្នាក្នុងការត្រៀមរៀបចំបើកឲ្យដំណើរការចូលរៀនឡើងវិញ ដូចជាការសម្អាតបរិវេណនៅក្នុងសាលានិងជុំវិញសាលា ការបាញ់ថ្នាំសម្លាប់មេរោគ ការសម្អាតអនាម័យ ជាដើម និងសូមបន្តឱ្យដំណើរការបើកសាលាចូលរៀនសាកល្បងឡើងវិញនេះ គឺសម្រាប់តែសិស្សថ្នាក់ទី ៩ និងទី ១២ តែប៉ុណ្ណោះ មុននឹងឈានចូលដល់ថ្ងៃប្រលងមកដល់។

ម្យ៉ាងវិញទៀតចំពោះអ្នកដែលទទួលមរណភាពនៅគ្រប់ក្រុងស្រុកទាំងអស់ សូមមន្ទីរសុខាភិបាល និងមន្ត្រីជំនាញពាក់ព័ន្ធ បន្តពិនិត្យយកសំណាកគាត់ជាបន្ទាន់ ដើម្បីគ្រប់គ្រងនូវស្ថានភាពការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យបានទាន់ពេលវេលា។ ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងមណ្ឌលចត្តាលីស័ក សូមក្រុមការងារខិតខំពន្យល់និងណែនាំអំពីរបៀបថែទាំសុខភាព ជាពិសេសវិធានការ ៣ ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្នុងខែនេះ ក៏បានលើកយក្សបុណ្យ ខួបអនុស្សាវរីយ៍លើកទី ៦៨ នៃទិវាបុណ្យឯករាជ្យជាតិ 9 វិច្ឆិកានិងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ដើម្បីរដ្ឋបាលខេត្តមានពេលវេលាត្រៀមរៀបចំ នៅពេលខាងមុខនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ