ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាអំពីស្ថានភាពនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង
October 21, 2021 អ្នកទស្សនា :

នៅព្រឹកថ្ងៃពុធទី២០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាអំពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដើម្បីត្រៀមលក្ខណៈក្នុងការបើកដំណើរការសេដ្ឋកិច្ចក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក លោកប្រធាន មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ទីរព័ត៌មានខេត្ត ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេតហត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលកិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំ សាលាខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ក្នុងឱកាសបើកកិច្ចប្រជុំថា មកដល់ពេលនេះយើងត្រូវតែរៀនរស់ជាមួយបរិបទថ្មី គឺត្រូវរៀនរស់ជាមួយកូវីដ-១៩ ដោយអនុវត្តរបៀបរស់នៅគន្លងបែបថ្មី អនុត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបឱកាសនៃការបើកដំណើរសាលារៀន និងដំណើរសេដ្ឋកិច្ចអាចប្រព្រឹត្តទៅបាន បើយើងមិនអាចរៀនរស់បែបគន្លងថ្មីនេះទេ ឱកាសនៃការដំណើរការសេដ្ឋកិច្ចក្នុងខេត្តក៏ពិបាកកើតឡើងដែល បណ្ដាលឲ្យប៉ះពាល់ការប្រកបមុខរបរប្រជាពលរដ្ឋ ដោយក្នុងនោះឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានពិនិត្យ រួមមានអភិបាលរង នៃគណៈអភិបាលខេត្តទទួលបន្ទុក ពិនិត្យមើលតំបន់ និងមើលលទ្ធភាពដែលអាចបើកដំណើរការបាន ដោយត្រូវបើកជាជំហ៊ានៗ និងប្រកបដោយទំនួលខុសត្រូវខ្ពស់៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ