ឯកឧត្ដម ម៉ែន វិបុល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សា សាលាបឋមសិក្សា ហ៊ុ​ន សែន មុខដា ស្ថិតនៅភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្ដស្វា​យ​រៀង
June 24, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សា សាលាបឋមសិក្សា ហ៊ុ​ន សែន មុខដា ស្ថិតនៅភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្ដស្វា​យ​រៀង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ក្រសួងទំនាក់​ទំនងជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង និងស្រុកស្វាយទាប ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យាយជី តាជី ក្រុមប្រជាការពារភូមិ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ១.៧០០នាក់ ។ មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាន និងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែប យ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គបណ្ឌិត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល ព្រមទាំងបានថ្លែងអំណរគុណដល់ឯកឧ​ត្ត​មនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ហើយក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ​លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងសប្បុរសជនជិតឆ្ងាយទាំងអស់បានរួមគ្នាក្នុងការកសា​ងអគារសិក្សាសាលាបឋមសិក្សា ហ៊ុ​ន សែន មុខដា ១ខ្នង ដែលមាន ៥បន្ទប់ ដោយបានចំណាយថវិកាអស់ ៥៦.២៧៥ដុល្លារ ដែលជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងខេត្តស្វាយរៀង ផងដែរ។ ជាមួយនេះលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យ ៖ ១. មាតា បិតា អាណាព្យាបាល ត្រូ​វ​នាំកូនដែលគ្រប់អាយុចូល​សា​លា ទៅចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗគ្នា ។ ២. អាជ្ញាធរគ្រប់លំដាប់​ថ្នាក់ ត្រូវខិតខំថែមទៀត​ក្នុងការការ​ពារសន្ដិសុខ​សណ្ដាប់ធ្នាប់សង្គ​ម រ​បៀ​ប​រៀប​រយ​សាធារណៈ ភូមិ-ឃុំ មានសុវត្ថិភាព និងត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើ សេ​វាសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ៣.ត្រូវបន្តរួមគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល។ ៤.អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ឲ្យបានគ្រប់ៗគ្នា ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ