អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជាថៃ និងដោះស្រាយប្រជាពលរដ្ឋឡើងមកទីទួលសុវត្ថិភាព
October 21, 2021 អ្នកទស្សនា :

ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងកងកម្លាំងទាំង៣ប្រភេទ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកក្បែរអូរព្រំដែន ក្នុងសង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទឹកភ្លៀង ឡើងមកទួលសុវត្ថិភាព ថ្ងៃពុធទី២០ តុលា ២០២១នេះ។

ក្រោយបានចុះពិនិត្យមើលរួច ឯកឧត្តមអភិបាលខេត្ត បានដឹកនាំកងកម្លាំងតៀបចំទីជម្រកសុវត្ថិភាព ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ បានស្នាក់នៅ ទទួលទានដោយសុខសុវត្ថិភាព ប្រជាពលរដ្ឋឡើងមកប្រមាណជាង ១០គ្រួសារគិតត្រឹមថ្ងៃទី២០ តុលានេះ ហើយទឹកជំនន់នេះជាស្ថានភាពទឹកភ្លៀងហូរស្រុងមកពីប្រទេសថៃ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអំពាវនាវសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានអោយជាប់ ផ្តល់ព័ត៌មានដើម្បីជួយសម្របសម្រួលក្នុងករណីមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ។
សូមរស់នៅដោយអនាម័យស្អាត ចូលរួមអនុវត្តន៍វិធានការ៣ការពារ និង៣កុំអោយបានខ្ជាប់ខ្ជួន ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ