រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)ក្រុង ស្រុក ឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក របស់រដ្ឋបាលខេត្តតាមប្រព័ន្ធអនឡាញ(Zoom)
October 20, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)ក្រុង ស្រុក ឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក របស់រដ្ឋបាលខេត្តក្រោមអធិបតីភាពឯកឧត្តម អម សុភា អភិបាលរងខេត្តតំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកគង់ សុវណ្ណអស្ចារ្យនាយករងរដ្ឋបាលសាលាខេត្ត លោកឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត លោក លោកស្រីអនុប្រធានមន្ទីរផែនការខេត្ត ននិងដោយឡែក ជាអាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ មន្ទីរអង្គភាពជុំវិញខេត្តនិងអង្គការដៃគូរអភិវឌ្ឍន៍ ចូលរួមតាមប្រព័ន្ធវីដេអូហ៊្សូម(Zoom)។

ក្នុងឱកាសនោះដែរ ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់មន្ទីរជំនាញជុំវិញខេត្ត ដៃគូអភិវឌ្ឍន៍មានអង្គការ ជាតិ អន្តរជាតិ សមាគមនានា ដែលបានមកចូលរួមក្នុងដំណើរការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ឃុំ សង្កាត់របស់ខេត្តកំពង់ឆ្នាំង ដើម្បីផ្តល់ការគាំទ្រដល់គម្រោងអាទិភាពក្រុង ស្រុក ឃុំ សង្កាត់របស់យើង។ ឯកឧត្តម បញ្ជាក់បន្ថែមថា ការចូលរួមយ៉ាងសកម្មរបស់មន្ទីរជំនាញអង្គភាពជុំវិញខេត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងដំណើរការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)ក្រុង ស្រុក ឃុំ សង្កាត់នេះ បានឆ្លុះបញ្ចាំងនូវការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាក្នុងការចូលរួមអនុវត្តច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានសំដែងនូវការកោតសរសើរចំពោះ លោកអភិបាលក្រុង ស្រុក គ្រប់ស្រុក មន្ទីរផែនការខេត្ត ទីចាត់ ការផែនការនិងវិនិយោគសាលាខេត្ត ដែលបានចូលរួមសហការរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)ក្រុង ស្រុក ឃុំ សង្កាត់ទូទាំងខេត្តកំពង់ឆ្នាំង តាមរយៈប្រព័ន្ធវីដែអូZoom ទទួលបានជោគជ័យ។ សិក្ខាសាលាសមាហរណកម្មផែនការក្រុង ស្រុក ឃុំ សង្កាត់ គឺជាវេទិការសម្របសម្រួលការអភិវឌ្ឍន៍ ដែលបានផ្តល់ឱកាសដ៏សំខាន់សម្រាប់យើងទាំងអស់គ្នាបានធ្វើការជជែក ពិភាក្សា ចរចារដើម្បីលើកស្ទួយឱ្យកាន់តែប្រសើរឡើងនូវកិច្ចដំណើរការអភិវឌ្ឍន៍របស់យើង ឱ្យបានចំទិសដៅ ឆ្លើយតបបានទៅតាមតម្រូវការជាអាទិភាពរបស់ប្រជាជននៅមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអម សុភា ក៏បានចូលរួមវិភាគទានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់លោក លោកស្រី ទាំងអស់នូវចំណុចមួយចំនួនដូចខាងក្រោម៖

១-គម្រោង សកម្មភាព ដែលបានចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងបណ្តោះអាសន្នគាំទ្រគម្រោងឃុំ សង្កាត់ ទាំងអស់ ក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ(២០២២-២០២៤)ក្រុង ស្រុក ឃុំ សង្កាត់នេះ សូមឱ្យមន្ទីរជំនាញ និងភ្នាក់ងារអភិវឌ្ឍន៍ផ្តល់ការអនុវត្តនៅឆ្នាំ២០២២ ឱ្យបានសម្រេចតាមចំនួនកិច្ចព្រមព្រៀងបណ្តោះអាសន្នដែលបានគាំទ្រនោះ ដោយធ្វើការសហការជាមួយឃុំ សង្កាត់ ឱ្យបានជិតស្និទ្ធ។

២-មន្ទីរជំនាញ និងភ្នាក់ងារអភិវឌ្ឍន៍ សូមបន្តផ្តល់ការគាំទ្រដល់គម្រោង សកម្មភាពអាទិភាពឃុំ សង្កាត់ ក្រុង និងបណ្តាស្រុកបន្ថែមទៀត។ សូមប្រើប្រាស់ឱ្យអស់លទ្ធភាពធនធានផ្សេងៗ ដែលបានពីថ្នាក់ជាតិតាមរយៈក្រសួង ឬធន ធានពីដៃគូរនានា អង្គការជាតិ អន្តរជាតិ សប្បុរសជន និងពីប្រភពផ្សេងៗ ដើម្បី់ឆ្លើយតបគាំទ្រដល់គម្រោងកម្មវិធីវិនិយោគជាអាទិភាពរបស់ឃុំ សង្កាត់ ទោះបីមិនបានចុះកិច្ចព្រមព្រៀងក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ(២០២២-២០២៤)ក្រុង ស្រុក សង្កាត់នេះ ក៏ដោយដើម្បីឱ្យការអនុវត្តគម្រោងរបស់ភ្នាក់ងារអភិវឌ្ឍន៍ បានបញ្ចូលក្នុងកម្មវិធីរិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់។

៣-រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រោយត្រឡប់ពីសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគក្រុង ស្រុក ឃុំ សង្កាត់ ថ្នាក់ក្រុង ស្រុកវិញ គណៈកម្មាធិការកសាងផែនការនិងថវិកានៅក្នុងថ្នាក់រដ្ឋបាលរបស់ខ្លួន ត្រូវបន្តនិតិវិធីរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ ជំហានបន្តទៀតដើម្បីដាក់ជូនក្រុមប្រឹក្សាអនុម័តឱ្យទាន់ពេលវេលាកំណត់។

៤-រដ្ឋបាលឃុំ សង្កាត់ ត្រូវពិនិត្យមើលលើគម្រោងអាទិភាពរបស់ឃុំ សង្កាត់ ដែលបានយកមកសិក្ខាសាលាសមាហរណ កម្ម ពិនិត្យឡើងវិញតើគម្រោង សកម្មភាពណាខ្លះបានទទួលការគាំទ្រ? គម្រោងសកម្មភាព ណាដែលមិនទទួលបានការ គាំទ្រ? គម្រោងអាទិភាពឃុំ សង្កាត់ដែលមិនទទួលបានការគាំទ្រ ត្រូវប្រើប្រាស់លក្ខណៈវិនិច្ឆ័យ និងនិតិវិធីចាត់អាទិភាពឱ្យបានត្រឹមត្រូវក្នុងការជ្រើសរើសគម្រោង ដែលត្រូវប្រើប្រាស់មូលនិធិរបស់ឃុំ សង្កាត់ ដើម្បីដោះស្រាយបានបញ្ហាជាអាទិភាពរបស់ប្រជាពលរដ្ឋ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ