រដ្ឋបាលខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣
October 20, 2021 អ្នកទស្សនា :

នៅរសៀលថ្ងៃអង្គារទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តបាត់ដំបង និងតាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង Zoom។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការ អង្គភាពសាលាខេត្ត ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលអញ្ជើញចូលរួមតាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom)ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះដែលបានធ្វើការប្រជុំពិភាក្សាអនុម័តលើរបៀបវារៈដូចជា

១.អនុម័តលើសេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី២៩

២.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៨

៣.ស្ដាប់របាយការណ៍សកម្មភាពការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារប្រចាំខែកញ្ញា ឆ្នាំ២០២១

៤.ពិនិត្យ ពិភាក្សា និងធ្វើសេចក្ដីសម្រេចសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តបាត់ដំបង

៥.ពិនិត្យ និងពិភាក្សា ការអនុម័ត ការបែងចែកតួនាទី និងភារកិច្ចរបស់គណៈអភិបាលខេត្ត

៦.សំណួរ ចម្លើយ និងការបញ្ចេញមតិយោបល់៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ