ព្រឹកថ្ងៃពុធ ៨កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម តូច ប៉ូលីវ៉ា តំណាង ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានអញ្ជើញ ចូលរួមធ្វើបទបង្ហាញស្តីពីប្រវត្តិការបោះឆ្នោតនៅកម្ពុជា ដែលសហការរៀបចំដោយសាកលវិទ្យាល័យស្វាយរៀង និងអគ្គនាយកដ្ឋានទូរទស្សនិងវិទ្យុបាយ័ន្ត មានការចូលរួមពី មន្ត្រីរាជការសាលាខេត្ត បុគ្គលិកសិក្សាសាកលវិទ្យាល័យស្វាយរៀង ព្រះសង្ឃ សាសនិកអុីស្លាម និស្សិតសាកលវិទ្យាល័យ សិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យស្វាយរៀង វិទ្យាល័យហ៊ុនសែន ចេក វិទ្យាល័យស្វាយជ្រំ និង យុវជន សសយក ស្រុក-ក្រុងទាំង៨ ក្នុងខេត្តស្វាយរៀង សរុបចំនួន ៧៥០នាក់ បានចូលរួមស្តាប់ បទបង្ហាញ ស្តីពី ប្រវត្តិការបោះឆ្នោត នៅកម្ពុជា នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង ដោយ លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តនៅកម្ពុជា ឯឧ ទុំ សារ៉ាវុធសាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង ឯឧ ម៉ែន អេង សមាជិកគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បទបង្ហាញតាមរយៈកម្មវិធីស្វែងយល់ការពិត មានគោលបំណងផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ល្អៗ ពីប្រវតិនៃការបោះឆ្នោតនៅកម្ពុជាដែលចាប់ផ្តើមចាប់ផ្តើមពីឆ្នាំ១៩៤៧ ព្រមទាំងអនុញ្ញាតឱ្យ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន សសយកខេត្ត ចូលរួមស្ដាប់ និងផ្ដល់ជាសំនួរ សំណូមពរខ្លះៗ ហើយបានស្វែងយល់បង្កើននូវចំណេះដឹងទូទៅតាមរយៈការសួរដេញដោលផងដែរ ។