អាជ្ញាធរខេត្តកំពង់ចាម នឹងអនុញ្ញាតឱ្យវិទ្យាល័យព្រះសីហនុ អាចបើកដំណើរការបង្រៀន និងរៀនឡើងវិញនៅដើមខែវិច្ឆិកាក្រោយនេះ បន្ទាប់ពីយកអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលចេញ ដើម្បីរៀបចំសម្អាតតាមបន្ទប់ថ្នាក់រៀន និងបរិវេណសាលា
October 20, 2021 អ្នកទស្សនា :

រដ្ឋបាលខេត្តកំពង់ចាម នឹងអនុញ្ញាតឱ្យវិទ្យាល័យព្រះសីហនុ អាចបើកដំណើរការបង្រៀន និងរៀនឡើងវិញនៅដើមខែ វិច្ឆិកាក្រោយនេះ គឺទុករយៈពេលប្រមាណ ពីរ សប្តាហ៍ បន្ទាប់ពីយកអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលចេញ ដើម្បីរៀបចំសម្អាតតាមបន្ទប់ថ្នាក់រៀន និងបរិវេណសាលាដោយត្រូវ បាញ់សម្លាប់មេរោគ និងសម្អាតកាកសំណល បង្កើតបរិស្ថានល្អដូចដើមឡើងវិញ។

ថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែលឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ចើញចុះពិនិត្យការរៀបចំ បាញ់សម្លាប់មេរោគ និងសម្អាតបរិស្ថាន វិទ្យាល័យព្រះសីហនុ នៅក្រោយពីបានផ្ទេរអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលចំនួនជាង ២០០ នាក់ ចេញពីវិទ្យាល័យព្រះសីហនុ ទៅកាន់ទីតាំងព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល ស្ថិតនៅឃ្លាំងពាណិជ្ជកម្ម ក្នុងឃុំក្រឡា ស្រុកកំពង់សៀម កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡា រៀបចំបើកដំណើរការសិក្សាឡើងវិញ។

សូមរំលឹកថា រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចរៀបចំកែប្រែអតីតសណ្ឋាគារមេគង្គ ឱ្យក្លាយជាមន្ទីពេទ្យព្យាបាលជំងឺកូវីដ-១៩ ហើយវិទ្យាល័យព្រះសីហនុ ដែលមានទីតាំងស្ថិតនៅក្នុងក្រុងកំពង់ចាម ត្រូវបានរៀបចំជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល បន្ទាប់ពីមានការផ្ទុះខ្លាំង នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ