ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អនុញ្ញាតឲ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជា ចូលជួបសម្តែងការគួសម និងរាយការណ៍ពីវឌ្ឍនភាពរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា
October 20, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃអង្គារទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួសម និងរាយការណ៍ពីវឌ្ឍនភាពរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

គោលបំណង នៃជំនួបសម្តែងការគួរសមនេះគឺ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានធ្វើបទបង្ហាញពីសកម្មភាព និងគោលដៅរបស់សមាគមនៅក្នុងខេត្តបាត់ដំង និងស្នើសុំការគាំទ្រសហការ ពីរដ្ឋបាលខេត្តបាត់ដំបង ក្នុងការសិក្សាស្រាវជ្រាវបន្ថែមទៅផែនការអភិវឌ្ឍ និងការរៀបចំសៀវភៅមគ្គុទេសក៍វិនិយោគសម្រាប់ខេត្តបាត់ដំបង។

ក្នុងនោះផងដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ស្វាគមន៍ និងបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការចូលរួម និងសហការសម្រាប់ការរៀបចំឱ្យមានសៀវភៅមគ្គុទេសក៍វិនិយោគសម្រាប់ខេត្តបាត់ដំបង ដែលការរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

ឯកឧត្តម ក៏បានថ្លែងអំណរគុណ ដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលមានគំនិតផ្តួចផ្តើមក្នុងការរៀបចំសៀវភៅមគ្គុទេសក៍វិនិយោគសម្រាប់ខេត្តបាត់ដំបង៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ