រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិភាក្សា និងពិនិត្យវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងបានធ្វើប្រតិភូកម្ម ការផ្តល់សេវាដឹកជញ្ជូនផ្លូវទឹក លើវិស័យសាធារណការនិងដឹកជញ្ជូន នៅអង្គភាពច្រកចេញចូលតែមួយ
October 20, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយការិយាល័យប្រជាពលរដ្ឋខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអង្គភាពច្រកចេញចូលតែមួយខេត្ត បានជួបប្រជុំពិភាក្សាការពិនិត្យវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរនិងប្រតិភូកម្មការផ្តល់សេវាដឹកជញ្ជូនផ្លូវទឹក ជាមួយប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដែលដឹកនាំដោយឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លើវិស័យសាធារណការនិងដឹកជញ្ជូន នៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ផងដែរ។

កិច្ចប្រជុំពិភាក្សា និងពិនិត្យការវាយតម្លៃការអនុវត្តមុខងារនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់អំពីបែបបទនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលលើវិស័យដឹកជញ្ជូនផ្លូវទឹក, ចំណុចខ្លាំង, ចំណុចខ្សោយ, បញ្ហាប្រឈមនានា និងទទួលយកសំណូមពរដែលជាធាតុចូលដើម្បីពិនិត្យ និងសម្រេចរកដំណោះស្រាយជាបន្តបន្ទាប់ដើម្បីធានាការផ្ដល់សេវាមានតម្លាភាព និងប្រសិទ្ធភាព។

ជាមួយគ្នានោះដែរ បន្ទាប់ពីអំពីឯកឧត្តមអម សុភា អភិបាលរងខេត្ត បានរាយការណ៍សង្ខេបអំពីលទ្ធផលសកម្មភាពដែលសម្រេចបាន និងលើកទិសដៅអនុវត្តបន្ដ ឯកឧត្តមមាស ម៉ូនីកា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូន ជាពិសេសអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ឆ្នាំងដែលបានផ្ដល់សេវាជូនប្រជាពលរដ្ឋលើវិស័យសាធារណការនិងដឹកជញ្ជូនទទួលបានលទ្ធផលល្អប្រសើរ។

ក្រោយកិច្ចប្រជុំពិភាក្សា ឯកឧត្តម អម សុភា រួមជាមួយសហការីបានអមដំណើរឯកឧត្តមប្រធានប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យមើលអាគារ និងដំណើរការនៃការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយដែលស្ថិតនៅក្នុងបរិវេណសាលាខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ