រដ្ឋបាលខេត្តកណ្តាល ៖ អាជីវកម្ម​ដឹក​ខ្សាច់ ដី ថ្ម គ្រួស នៅខេត្ត​កណ្ដាល​អាចប្រឈមនឹងការបិទ បើ​មិន​គោរព​តាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធ
October 19, 2021 អ្នកទស្សនា :

ខេត្តកណ្ដាល៖ ​ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយអាជីវកម្ម​ដេប៉ូ​ខ្សាច់​ ដី ថ្ម ​និងដឹកជញ្ជូន​ដី ខ្សាច់​ ​និងថ្ម​ នៅក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ណុប តារ៉ា អភិបាលរងខេត្ត​កណ្ដាល​ បានព្រមាន​ដល់​ម្ចាស់​អាជីវកម្ម​រកស៊ី​ដឹកជញ្ជូន​ខ្សាច់ ដី និងថ្ម ណា​ដែល​មិន​គោរព​តាមកិច្ចសន្យា និង​ចច្បាប់ពាក់ព័ន្ធនានា ​ជាពិសេស​ម្ចាស់​អាជីវកម្ម​ដែល​កំពុង​ធ្វើ​អាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ​ អាចប្រឈមនិងការបិទអាជីវកម្ម។

ឯកឧត្តមបានបញ្ជាក់ថា កិច្ចប្រជុំនេះគឺមានសារៈសំខាន់ណាស់ គឺជាការជួបគ្នាផ្ទាល់ រវាងម្ចាស់អាជីវកម្ម និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីក្រើនរំលឹក និងណែនាំដល់ម្ចាស់អាជីវកម្ម ឲ្យអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា ចៀសវាងបង្កបញ្ហាផ្សេងៗ ដែលជាកង្វល់ដល់សាធារណជន ប៉ះពាល់បរិស្ថាន និងជា​ការ​ឆ្លើយតប​ចំពោះ កង្វល់ប្រជាពលរដ្ឋ​ដែល​តែងតែ​ត្អូញត្អែរ​អំពី​បញ្ហា​ឡាន​ដឹកខ្សាច់​ ដែល​បងបង្កឱ្យមាន​ការ​រង​ផល​ប៉ះពាល់​ដល់​ពួកគាត់​ ក៏ដូចជា ​អ្នក​ធ្វើដំណើរ​តាម​ផ្លូវ​​ ដែលបណ្តាលមកពីការ​កកស្ទះ​ និងខូចខាតផ្លូវ ដោយសាររថយន្តដឹកខ្សាច់ ដឹកដីទាំងនោះ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា បានណែនាំ ដល់ម្ចាស់អាជីវកម្មដឹកដី ដឹកខ្សាច់ទាំងអស់ ត្រូវត្រួតពិនិត្យលើការដឹកជញ្ជូន ត្រូវធ្វើយ៉ាងណាឱ្យស្របច្បាប់ គោរពឱ្យបានតាមកិច្ចសន្យា ម្ចាស់អាជីវកម្មត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវ គោរពតាមច្បាប់ និងកិច្ចសន្យា ស្តាប់ការណែនាំរបស់អជ្ញាធរ។

រាល់ការដឹក ខ្សាច់ ដឹងដីត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដឹកកុំឱ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ដែលបានធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ។ រាល់ដឹកជញ្ជូនខ្សាច់ គ្រួស និងដី ម្ចាស់អាជីវកម្មត្រូវណែនាំដល់អ្នកដឹក ត្រូវលាងសម្អាតកង់ឡានឱ្យបានស្អាតពេលចេញពីដេប៉ូ ត្រូវគ្របឱ្យបានជិតល្អ កុំដឹកលើសទម្ងន់ បើកបរដោយក្រមសីលធម៌ ត្រូវលាងសម្អាតផ្លូវដែលប្រឡាក់ឱ្យបានងស្អាត។

ជាងនេះទៅទៀត ឯកឧត្តមបានស្នើដល់កម្លាំងមានសមត្ថកិច្ចត្រូវកំណត់អត្តសញ្ញាណអ្នកបើករថយន្តដឹកខ្សាច់ ដឹកដីឱ្យបានច្បាស់លាស់ស្របតាមច្បាប់ ត្រូវមានប័ណ្ណបើកបរ និងត្រូវត្រួតពិនិត្យរកសារធាតុញៀនផងដែរ។ ចំពោះ​រថយន្ត​ដឹក​ទាំងនោះ​បើមិនបាន​គោរព​ទៅតាម​ការណែនាំ​ទេ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ត្រូវ​សហការ​ដើម្បី​ចាប់​រថយន្ត​ទាំងនោះ​យកមក​ផាកពិន័យ​ទៅតាម​ផ្លូវច្បាប់​៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ