ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ លើសេចក្ដីព្រាងស្ដីពី ផែនការយុទ្ធសាស្ដ្រ ស្ដីពីកម្លាំងសេវាសង្គមនៅកម្ពុជា ២០២២-២០៣១
September 25, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារខេត្តកំពង់ឆ្នាំង និងឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំអង្គភាពពាក់ព័ន្ធចូលរួមកិច្ចប្រជុំ « ពិគ្រោះយោបល់លើកទី២ លើសេចក្ដីព្រាងស្ដីពី ផែនការយុទ្ធសាស្ដ្រ ស្ដីពីកម្លាំងសេវាសង្គមនៅកម្ពុជា ២០២២-២០៣១ » ក្រោមអធិបតីភាពឯកឧត្តម សំ ហេងបុរស រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

កិច្ចប្រជុំមានការចូលរួមពី ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ឯកឧត្តមទីប្រឹក្សាក្រសួង ស.អ.យ ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រីនិងកុមារ រាជធានី-ខេត្ត អភិបាលរងខេត្ត មន្រ្ដីទទួលបន្ទុកកិច្ចការនារី និងកុមារ ប្រធានផ្នែកកិច្ចការពារកុមារអង្គការយូនីសេហ្វ នាយករងប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា។

គោលបំណងដើម្បីប្រមូលធាតុចូលបន្ថែមអោយគ្រប់ជ្រុងជ្រោយក្នុងការរៀបចំផែនការយុទ្ធសាស្រ្តដែលជាផែនទីចង្អុលផ្លូវសម្រាប់ពង្រឺងសមត្ថភាពនិងបង្កើនចំនួនកំលាំងសេវាសង្គមអោយសមមាត្រនិងប្រជាជនដើម្បីលើកកំពស់កំលាំងសេវាសង្គមកិច្ចនៅកម្ពុជាក្នុងការសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តប្របដោយចក្ខុវិស័យច្បាស់លាស់និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងគាំពារសុខមាលភាពរបស់ប្រជាជនជាមួយនិងអ្នកវិជ្ជ្ជាជីវៈដែលត្រឹមត្រូវនិងពិតប្រាកដក្នុងការផ្តល់សេវាសង្គមដល់ជនរងគ្រោះ និង ងាយរងគ្រោះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ